ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការសិក្សា​៖ ទារក​ខ្លះ​កើត​មិន​គ្រប់​ខែ​ត្រឹម ២២​សប្តាហ៍ ក៏​អាច​រស់​បានដែរ​
26, Jun 2017 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​មាន​មនុស្ស​ជាច្រើន​យល់ស្រប​ថា ទារក​ដែល​កើត​ក្នុងពេលដែល​ម្តាយ​ពរ​ពោះ​ត្រឹម ២២​សប្តាហ៍​គឺមាន​ឱកាស​តិច​ណាស់​ក្នុងការ​មានជីវិត​រស់ ហើយ​ទោះបីជា​គេ​រស់ ក៏មាន​បញ្ហា​ចំពោះ​សុខភាព​ធ្ងន់ធ្ងរ​ដែរ​។ យ៉ាងណាមិញ ការសិក្សា​បាន​រកឃើញថា ទារក​កើត​មិន​គ្រប់​ខែ​មួយចំនួន​ជាពិសេស​នៅ​សប្តាហ៍​ទី​២២ អាចមាន​ជីវិតរ​ស់បាន​នៅពេល​ដែលមាន​ការជួយ​ពី​ក្រុមការងារ​វេជ្ជសាស្ត្រ​បាន​ខ្លាំងក្លា​។​



​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន New England Journal of Medicine បាន​លើក​ជា​សំណួរ​ជាច្រើន​អំពី​របៀប​ព្យាបាល​សម្រាប់​ទារក​កើត​មិន​គ្រប់​ខែ​ដើម្បី​ទប់ស្កាត់​ការ​រលូត​កូន​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​ទារក​ប្រហែល ៥០០០​នាក់ កើត​នៅពេល​ម្តាយ​ពរ​ពោះ​បានត្រឹមតែ ២២ ទៅ​២៣​សប្តាហ៍​ប៉ុណ្ណោះ​។​
​ការសិក្សា​បាន​វិភាគ​ទៅលើ​ទារក​ដែល​កើត​នៅ​ចន្លោះ​សប្តាហ៍​ទី ២២ ទៅ​២៧ ហើយ​បាន​រកឃើញថា ភាគរយ​ដែល​ទារក​មានជីវិតរ​ស់មា​ន ៣៥៧​នាក់​ដែល​កើត​នៅ​សប្តាហ៍​ទី​២២​។ ចំពោះ​ទារក​ដែល​ស្លាប់​ដោយសារតែ​ពួកគេ​មិនបាន​ព្យាបាល និង​គ្រប់គ្រង​បាន​ខ្លាំងក្លា​ពី​ក្រុមគ្រូពេទ្យ​។​

​វិធានការណ៍ និង​ការព្យាបាល​សម្រាប់​ទារក​កើតមុន​សប្តាហ​ទី​២៤ គឺមាន​ការប្រែប្រួល​ទៅតាម​មន្ទីរពេទ្យ​នីមួយៗ​។ វា​តែងតែ​ជា​រឿង​ល្អ​មួយ​ដែល​ត្រូវ​ដឹង​អំពី​គោល​ការ​របស់​មន្ទីរពេទ្យ និង​និយាយ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ត្រៀមខ្លួន​រួច​ជាស​ម្រេច​សម្រាប់​ករណី​សង្គ្រោះបន្ទាន់​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com