ជាតិ
សេដ្ឋកិច្ច
ក្នុង​ខែឧសភា​ឆ្នាំ​២០១៧ កម្ពុជា​លក់​កៅស៊ូ​បាន​ប្រមាណ​ជាង ៨៣ លាន​ដុល្លារ​
25, Jun 2017 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ របាយការណ៍​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹងថា ក្នុង​ខែឧសភា​កន្លងមកនេះ កម្ពុជា​បាន​នាំចេញ​ផលិតផល កៅស៊ូ ទៅ​លក់​នៅ​ទីផ្សារ​ក្រៅ​ស្រុក​បាន​ជាង​៥​ម៉ឺន​តោន គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង​៨៣​លាន​ដុល្លារ​អាមេរិក​។​



​ក្នុង​ខែឧសភា​ឆ្នាំ​២០១៧ កម្ពុជា បាន​នាំចេញ​ផលិតផល​កៅស៊ូ​ចំនួន ៥១,២៥២ តោន​ទៅកាន់​ទីផ្សារ​អន្តរជាតិ ដោយ​កៅស៊ូ​១​តោន មានតម្លៃ​ជា​មធ្យម ១,៦៣១ ដុល្លារ​សហរដ្ឋអាមេរិក​។ នេះ​បើ​យោងតាម​របាយការណ៍ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចុះ​ថ្ងៃទី​១៣ ខែមិថុនា​។​

​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា ក្នុង​ផ្ទៃដី​ដាំ​កៅស៊ូ ទាំង​ចម្ការកៅស៊ូ​កសិឧស្សាហកម្ម​រដ្ឋ ចម្ការកៅស៊ូ​កសិឧស្សាហកម្ម​ឯកជន ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច និង​ចម្ការកៅស៊ូ​លក្ខណៈ​គ្រួសារ សរុប​ជាង​៤៣​ម៉ឺន​ហិច​តា ធ្វើ​ឲ្យ​កម្ពុ​ជាមាន​សមត្ថភាព ផលិត​ផលិតផល​កៅស៊ូ​នាំ​ចេញទៅ​ទីផ្សារ​ក្រៅប្រទេស​ជាង​៥​ម៉ឺន​តោន ក្នុង​ខែឧសភា​កន្លងទៅនេះ ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង ៨៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។  សូមបញ្ជាក់ថា ទីផ្សារ​កៅស៊ូ​របស់​កម្ពុជា មានដូចជា​វៀតណាម ម៉ាឡេស៊ី និង​ប្រទេស​ចិន​ជាដើម​៕    


Tag:
 កៅស៊ូ​
 ​ នាំចេញ​
 ​ កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com