ពីនេះ ពីនោះ
«​ឡាំប៉ា​» ជា​ពាក្យ​កម្ចី​ពី​ភាសា​វៀតណាម​
26, Jun 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
សាធារណជន​ភាគច្រើន​យល់​ពី​អត្ថន័យ​នៃ​ពាក្យ «​ឡាំ​ប៉ា​» ប៉ុន្តែ មិនបាន​ដឹងថា​ពាក្យ​នេះ​ជា​ពាក្យ​កម្ចី​ពី​ភាសា​រៀ​ត​ណា​ម​ឡើយ​។ នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បាន​បញ្ជាក់ថា «​ឡាំប៉ា​» ជា​ពាក្យ​កម្ចី​ពី​ភាសា​វៀតណាម (​យ​. ឡាំប៉ា Lâm-pa ) ។ វៀតណាម​ខ្លះ​ថា ឡាំ​យ៉ា Lâm-gia ។​



​ពាក្យ «​ឡាំប៉ា​» ជា​កិរិយាសព្ទ មានន័យថា ទម្លាក់ក្រាញ​តឹង​ទារ​ពុំលែង​ឬ​រំអុក​, ទទូច​, ផ្ដែកវេរ ក្រាញ​មិន​ទៅណា​ឡាំប៉ា​យក​ទាល់តែ​បាន​។ យំឡាំប៉ា យំ​ទទូច​មិន​លែង​, យំ​ក្រាញ​នៅ​មិន​ទៅណា​, យំ​បោក​ខ្លួន​ទធាក់​ទម្លាក់ក្រាញ​៕


© រក្សាសិទ្ធិដោយ thmeythmey.com