កីឡាជាតិ
ជាតិ
ក្រុម​ជម្រើសជាតិ U22 ចាក​ចេញពី​កម្ពុជា​ដើម្បី​ចូលរួម​ពានរង្វាន់​នៅ​មី​យ៉ាន់​ម៉ា​នៅថ្ងៃនេះ​
26, Jun 2017 , 11:22 am        
រូបភាព
សកម្មភាពកីឡាករ U22 កម្ពុជានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញត្រៀមចេញទៅកាន់ប្រទេសម៉ាយ៉ាន់ ដែល Live ផ្ទាល់ដោយ FFC
សកម្មភាពកីឡាករ U22 កម្ពុជានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញត្រៀមចេញទៅកាន់ប្រទេសម៉ាយ៉ាន់ ដែល Live ផ្ទាល់ដោយ FFC
ដោយ:
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា​(U22) ចាក​ចេញពី​មាតុប្រទេស​នៅ​រសៀល​ថ្ងៃទី​២៦ មិថុនា នេះ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ដណ្តើមពាន​រង្វាន់​ក្រៅផ្លូវការ KBZ Bank Cup ប្រចាំឆ្នាំ​២០១៧ នៅ​មី​យ៉ាន់​ម៉ា​។ U22 កម្ពុជា​ត្រូវ​ជួប​ប្រកួត​ជា​ម្ចាស់ផ្ទះ​មី​យ៉ាន់ម៉ា​ក្នុង​ថ្ងៃ​បើកឆាក​។



​ដើម្បី​ត្រៀម​ប្រជែង​ក្នុង​ពានរង្វាន់​ក្រៅផ្លូវការ KBZ Bank Cup 2017 ដែល​បង្កើតឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់​មី​យ៉ាន់​ម៉ា សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ម៉ាឡេស៊ី ក្រុម U22 កម្ពុជា ត្រូវ​ចាក​ចេញពី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​២៦ ខែមិថុនា នេះ​។ បើ​យោងតាម​មន្ត្រីរ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រុម U22 កម្ពុជា នឹងធ្វើ​ដំណើរ​តាម​ជើងហោះហើរ PG 930 ទៅកាន់​ទីក្រុង​បាងកក មុន​បន្តដំណើរ​តាម​ជើងហោះហើរ PG 703 ទៅ​មី​យ៉ាន់​ម៉ា ដែល​គ្រោង​ដល់​នៅ​ម៉ោង​ប្រមាណ​ជា​៦​ល្ងាច​។​

​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Leonardo Vitorino មួយ​នេះ ត្រូវ​ជួប​ប្រកួត​បើកឆាក​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៨ ខែមិថុនា នៅ​កីឡដ្ឋាន Youth Training Center​។ ពានរង្វាន់​នេះ​មាន​៤​ក្រុម​ចូលរួម គឺ​មី​យ៉ាន់​ម៉ា​, កម្ពុជា​, ហុងកុង និង​ក្រុម​មកពី​សាកលវិទ្យាល័យរ​បស់​ជប៉ុន ដោយ​ការប្រកួត​ប្រព្រឹត្តទៅ​រយៈពេល​៥​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៨ មិថុនា ដល់​ថ្ងៃទី​២ កក្កដា​៕  


Tag:
 បាល់ទាត់​
  U22 កម្ពុជា​
  KBZ Bank Cup Myanmar 2017
© រក្សាសិទ្ធិដោយ thmeythmey.com