រថយន្ត
អត្ថបទពាណិជ្ជកម្ម
Jaguar F-TYPE រថយន្ដ​ស្ព័​រ​ប្រណីត ពី​ចក្រភព​អង់គ្លេស មាន​សិល្បៈ​សំឡេង​ដ៏​រណ្តំ (Video inside)
26, Jun 2017 , 11:26 am        
រូបភាព
ដោយ:
(​ភ្នំពេញ​)៖ Jaguar ជា​ម៉ាក​រថយន្ដ​ដ៏​ល្បីល្បាញ​ដាច់​គេ​ពី​ចក្រភព​អង់គ្លេស ក្នុង​ការផលិត​រថយន្ដ​ស៊េរី​ទំនើបៗ ជាច្រើន​ម៉ូ​ដែល​ជាក់ស្ដែង​ដូចជា​៖ រថយន្ដ​ស្ព័​រ​ប្រណីត​ម៉ូ​ដែល Jaguar F-TYPE នេះ ។ គ្រាន់តែ​ក្រឡេកមើល Jaguar F-TYPE តែមួយ​ភ្លែត គឺ​ប្រាកដជា​ស្រលាញ់​រាង​ស្ព័​រយ៉ា​ង​ឡូយ​សង្ហា ទាន់សម័យ​ដូច​រថយន្ត​ប្រណាំង Formula One និង​មាន​ភាព​ទាក់ទាញ​អារម្មណ៍​បំផុត ដោយសារតែ​ការឆ្នៃប្រឌិត​វិស្វកម្ម​បច្ចេកវិទ្យា​ខ្ពស់ ផ្តល់ជូន​អ្នកប្រើប្រាស់​នូវ​សំឡេង​ដ៏​រណ្តំ ព្រឺរោម​រំភើប​នឹង​ការបើកបរ​រថយន្ត​នេះ​។​

​លើសពីនេះ​វា​មាន​សំឡេង គ្រហឹម​យ៉ាង​រំភើប​រណ្តំ​ចិត្ត ម៉ូ​ដែល Jaguar F-TYPE នេះ​មិន​ត្រឹមតែ​ប្រណីត​ទេ ថែមទាំង​មាន​កម្លាំង​ថាមពល​ខ្លាំង ដែល​តម្រូវ​ចិត្ត​ទៅនឹង​អ្នក​ស្រឡាញ់​រថយន្ត​ស្ព័​រ គឺមាន​សន្ទុះ​ខ្លាំង ល្បឿន​លឿន ដែល​ញ៉ូ​ច​ទៅតាម​ការជាន់​របស់​ម្ចាស់​បើកបរ ជាមួយនឹង​ជម្រើស​ជា​កម្លាំង​ម៉ាស៊ីន V6 និង V8​។  រថយន្ត​នេះ​មាន​ម៉ាស៊ីន​ត្រឹមតែ ២.០L អាចជា​ន់​ពី ០ ទៅ ១០០​គម​/​ម៉ ប្រើប្រាស់​រយៈពេល​ត្រឹមតែ​៥.៨​វិនាទី​ប៉ុណ្ណោះ  គឺថា​មិន​ត្រឹម​តែមាន​រាងរៅ​ដ៏​លឿន​នោះទេ តែ​គឺមាន​ថាមពល​លឿន​ទាន់​ចិត្ត​អ្នក​ចូលចិត្ត​រថយន្ត​ស្ព័​រ​តែម្តង​។​



​រថយន្ដ​បែប​ស្ព័​រ​មួយ​នេះ នឹង​ផ្ដល់នូវ​បទពិសោធន៍​ថ្មី សម្រាប់​អតិថិជន​កម្ពុជា ជាមួយនឹង​បច្ចេកវិទ្យា​ថ្មីៗ ដូចជា ប្រព័ន្ធ ADW (All Drive Wheel) ឈានមុខ​គេ  ប្រព័ន្ធ​ព័ត៌មានវិទ្យា InControl Touch, Audio System ពី​ចក្រភព​អង់គ្លេស​ម៉ាក Merridian និង​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ជាច្រើន​ទៀត ដែល​ផ្ដល់​ទំនុកចិត្ត​ខ្ពស់បំផុត​។ សម្រាប់​តម្លៃ​ដាក់លក់​នៅ​ប្រទេស​កម្ពុជា នៅពេលនេះ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែលជា​អ្នក​នាំចូល​និង​ចែកចាយ​ថ្តា​ច់​មុខ មាន​ផ្តល់ជូន​នូវ​តម្លៃ​ពិសេស​សម្រាប់​ស្តុក​ក្នុងស្រុក គឺ​ចាប់ពី ១៧៧,០០០​ដុល្លារ ។​

​វីដេអូ​៖







​ព័ត៌មាន​លម្អិត​ពី​រថយន្ត​ប្រណីត Jaguar និង Land Rover មាននៅ​មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​
​សូម​ទំនាក់ទំនង​៖  023 888-811 / 070 999-111
​គេហទំព័រ ផ្លូវការ​៖ www.jaguarcambodia.com
​ទំព័រ Facebook ផ្លូវការ​៖ Jaguar Cambodia
​ទំព័រ Instagram ផ្លូវការ​៖ @JaguarCambodia
 
(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com