ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​ញ័រ​ដើមទ្រូង​ដោយសារ​បេះដូង ទុក​យូរ​អាចមាន​ផលវិបាក​អ្វី​ដែរ​ទេ​?
27, Jun 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​ញ័រ​ដើមទ្រូង​ដោយសារ​បេះដូង ជា​អារម្មណ៍​មួយ​ប្រាប់ថា បេះដូង​កំពុងតែ​លោត​ញ៉ាប់ ញ័រ ឬ​លោត​ខ្លាំងៗ​។ ការ​ញ័រ​ដើមទ្រូង​អាច​បណ្តាលមកពី​ស្ត្រេ​ស ហាត់ប្រាណ ការប្រើ​ថ្នា ឬ​ជំងឺ​ណាមួយ (​កម្រ​)​។ ថ្វីបើ​ការ​ញ័រ​ដើមទ្រូង​អាចជា​រឿង​គួរ​ឲ្យ​បារម្ភ​ខ្លាំង តែ​វា​ច្រើ​នែ​មិនមាន​គ្រោះថ្នាក់​អ្វី​ទេ​។ ករណី​កម្រ​នោះ​គឺថា ការ​ញ័រ​ដើមទ្រូង​អាចជា​សញ្ញា​មួយ​នៃ​ជំងឺ​បេះដូង​ដ៏​ធ្ងន់ធ្ងរ​ដូចជា បេះដូង​លោត​ខុស​ចង្វាក់ ដែល​ត្រូវការ​ការព្យាបាល​។​



​បើសិន​ការ​ញ័រ​ដើមទ្រូង​មិន​បង្កឡើង​ដោយ​ជំងឺ​បេះដូង​ទេ នោះ​វា​នឹងមាន​ផលវិបាក​តិចតួច​ណាស់​។ ប៉ុន្តែ​សម្រាប់​ជំងឺ​បេះដូង​វិញ ការ​ញ័រ​ទ្រូង​អាច​នឹង​បង្ក​ជា​ផលវិបាក​មួយចំនួន​ដូចខាងក្រោម​នេះ​៖

​ខ្យល់គរ​
​បើសិនជា​បេះដូង​លោត​ញ៉ាប់ សម្ពាធ​ឈាម​អាច​នឹង​ធ្លាក់ចុះ ដែលជា​ហេតុ​នាំ​ឲ្យ​ខ្យល់គរ​។ រឿងនេះ​ទំនងជា​អាច​កើតមាន​ច្រើន​បើសិនជា​អ្នកមាន​បញ្ហា​បេះដូង​ស្រាប់​ដូចជា ជំងឺ​បេះដូង​ពី​កំណើត ឬ​មាន​បញ្ហា​លើ​ប្រើស​បេះដូង​។​

​បេះដូង​លែង​ដើរ​
​អ្វីដែល​កម្រ​នោះ​គឺថា ការ​ញ័រ​ដើមទ្រូង​អាច​បណ្តាល​ឲ្យ​បេះដូង​ដើរ​ខុស​ចង្វាក់​ដែល​គម្រាម​គំហែង​ដល់​អាយុជីវិត​បាន ហើយក៏​ធ្វើ​ឲ្យ​បេះដូង​ឈប់​លោត​បានដែរ​។​

​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​

​បើសិន​ជាការ​ញ័រ​ទ្រូង​បង្កឡើង​ដោយ​ជំងឺ​បេះដូង Atrial Fibrillation នោះ​ឈាម​អាច​នឹង​នៅ​ផ្តុំគ្នា ហើយ​បង្ក​ជា​កំណក​ឈាម​បាន​។ បើសិនជា​កំណក​នេះ​របេះ​ចេញ វា​អាច​ទៅ​ស្ទះ​ដល់​សរសៃឈាម​នៅ​ខួរក្បាល និង​បង្ក​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​

​ខ្សោយបេះដូង​
​រឿងនេះ​អាច​កើតឡើង​បាន​បើសិនជា​បេះដូង​ច្របាច់​មិនបាន​ល្អ​រយៈពេល​យូរ​ដោយសារតែ​បេះដូង​ដើរ​ខុស​ចង្វាក់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com