អត្ថបទពាណិជ្ជកម្ម
សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល រៀបចំ​ការប្រគល់​សញ្ញា​បត្រ​និង​ប្រារ​ព្ធ​ទិវា​បុណ្យជាតិ​របស់​កាណាដា ខួប​លើក​ទី ១៥០
26, Jun 2017 , 3:45 pm        
រូបភាព
​សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល ដែលជា​សាលា​ទទួល​សិ​ទ្ទ ហ្វ្រេ​ន​ឆាយ​ពី​ប្រទេស​កាណាដា​តែមួយគត់ ដែល​ផ្តល់នៅ​ការអប់រំ ខ្ពស់បំផុត​នៅ​កម្ពុជា​។ កាល ពី​ថ្មីៗ​នេះ សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល បានរៀបចំ កម្មវិធី​ប្រគល់​សញ្ញាបត្រ​ដល់​សិក្សា​នុ​សិស្ស​ថ្នាក់​ម​ត្តេ​យ​សិក្សា និង ប្រារ​ព្ធទិវា​បុណ្យជាតិ​របស់​កាណាដា ខួប​លើក​ទី ១៥០ របស់ខ្លួន​នៅ​សណ្ឋាគារ រ៉ា​ហ្វ​ល​ឡឺ រ៉ូយ៉ាល់​។

​នៅក្នុង​កម្មវិធី​នេះ​មានការ​ចូលរួម​ក្រោម​អធិបតីភាព​របស់ លោក ហ្វ្រ​ង់​ស៊ី​ល ហួត ប្រធានការិយាល័យ និង​កុងស៊ុល របស់​ស្ថានទូត​កាណាដា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា អមដំណើរ​ដោយ  លោកជំទាវ គឹម សេដ្ឋា​នី រដ្ឋលេខាធិកា ក្រសួង​អប់រំ យុវជន និង​កីឡា និង លោក លី វិ​រៈ ប្រធាន​ក្រុមប្រឹក្សាភិបាល របស់ សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល​។ បច្ចុប្បន្ន អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល ផ្តល់នូវ​ការអប់រំ​កម្រិត​ថ្នាក់​ម​ត្តេ​យ ដល់​ថ្នាក់​ទី ៦​។ ក្រៅពី​មាន គ្រូ​ដែលមាន​គរុកោសល្យ​សិក្សា​ប្រកបដោយ​វិជ្ជា​ជី​វះ​ខ្ពស់​នៅក្នុង​ការបង្រៀន​ទៅតាម​កម្មវិធីសិក្សា កម្រិតស្តង់ដារ​ខ្ពស់​ពី​ប្រទេស​កាណាដា រួមទាំង​បរិស្ថាន​សិក្សា និង​សាវា​កម្ម​ល្អ​។ សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល មាន​ភាពខុសប្លែក​ពីសា​លា ដ៏ទៃទៀត​ដោយសារ សាលា​ផ្តល់នូវ​បទពិសោធន៍​ពិសេស​ជូន​ដល់​មាតាបិតា​ក្នុងការ​តាមដាន​ពី​ការសិក្សា​របស់​កូនៗ និង​ផ្តល់ជូន​នូវ​ការធានា និង​ទំនុកចិត្ត​ថា​កូនៗ​របស់គាត់​ត្រូវបាន​ទទួល​ការថែទាំ​ដ៏​ល្អ​បំផុត​។



​ដោយ​ការសិក្សា​តាម​កម្មវិធី សិក្សា​របស់​ខេត្ត អង់​តា​រី​យូ ពី​ប្រទេស​កាណាដា សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល បាន​គោលការណ៍​បង្រៀន​ដោយ​ផ្តោត​សំខាន់​លើ​គោលការណ៍​ចំណាប់អារម្មណ៍​។ គោលការណ៍​នេះ​នឹងធ្វើ​ឲ្យ​កុមារ​ចូលចិត្ត​រៀន​ជា​លក្ខណៈ​ធម្មជាតិ តាមរយៈ​ការលេង​ល្បែង​អប់រំ ការអនុវត្ត​ផ្ទាល់​តាមរយៈ សកម្មភាព​ដូចជា តន្ត្រី សិល្បៈ ការ​ហែល​ទឹក ការប្រើប្រាស់​បច្ចេកវិទ្យា កុំព្យូទ័រ  កីឡា និង​ការអប់រំ​កាយ ដែល​បានដាក់​ក្នុង​កម្មវិធីសិក្សា​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ធានា​ឲ្យ​បាន​ថា​សិក្សា​នុ​សិស្ស មាន​ភាព​រីករាយ​នៅក្នុង​ការ​មក​រៀន​ជា​រៀងរាល់ថ្ងៃ​។



​បន្ថែម​ពីលើ​គុណភាព​ស្តង់ដារ​អន្តរជាតិ សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល ក៏បាន​ចូលរួម​ក្នុង​ការងារ សង្គម​ដោយមាន​ការរៀបចំ​ផ្ចុងផ្តើម ការប្រមូល​មូ​និ​ធិ​ជួយ​ដល់​មន្ទីរពេទ្យ គន្ធ​បុ​ប្ឋា​។ សរុបមក​ដល់ពេលនេះ លើ​ន​នី​ង ចាំង​ហ្គ​ល បាន​ប្រមូល​ថវិការ​ជាង ១៥០០០ ដុល្លារ ដែល​បានប្រគល់​ជូនទៅ​មន្ទីរពេទ្យ ហើយនឹង​បន្ត​ប្រមូល​ថវិការ​បន្ថែមទៀត​នៅ​ឆ្នាំ​ខាងមុខ​។ សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល មាន​ឆន្ទៈ​យ៉ាង​មុតមាំ​នៅ​ក្នុងការ​ផ្តល់នូវ​ការអប់រំ​កម្រិតស្តង់ដារ​អន្តរជាតិ​ពិត​ប្រាក​ដ៏​ជូន​ដល់​សិក្សា​នុ​សិស្ស​ខ្មែរ ដែល​អាច​ឲ្យ​ពួកគាត់​រក្សាបាន​នូវ​អត្ថ​សញ្ញាណ​ជាតិខ្មែរ​។ កម្មវិធី​ភាសា​ខ្មែរ​ត្រូវ​បានដាក់​ប​ញ្ជូ​ល​ក្នុង​កម្មវិធីសិក្សា​ប្រចាំថ្ងៃ ដើម្បី​ធានាថា​សិក្សា​នុ​សិស្ស​មានការ​ប្រកួតប្រជែង​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​នាពេល​អនាគត​។ កម្មវិធីសិក្សា​ភាសារ​ខ្មែរ​របស់​សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល ត្រូវបាន​ទទួលស្គាល់​ដោយ ក្រសួង​អប់រំ យុវជន និង​កីឡា របស់​ប្រទេស​កម្ពុជា​។







​សញ្ញាប័ត្រ​ដែល​ចេញ​ដោយ សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល និង​ត្រូវ​ទទួលស្គាល់​ដោយ សាលា លើ​ន​នី​ង ចាំង​ហ្គ​ល នៅ​ប្រទេស​កាណាដា និង ក្រសួង​អប់រំ យុវជន និង​កីឡា របស់​ប្រទេស​កម្ពុជា​។ ជាក់ស្តែង លើ​ន​នី​ង ចាំង​ហ្គ​ល មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​បន្ត​រីកចម្រើន​ទៅ​ថ្ងៃ​ខាងមុខ​។

(​អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com