ជាតិ
កម្ពុជា ដុតបំផ្លាញ​គ្រឿងញៀន​ចំនួន ១២៦ គីឡូក្រាម​
26, Jun 2017 , 4:11 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ដុតបំផ្លាញ​គ្រឿងញៀន ចំនួន​ជាង​១២៦ គីឡូក្រាម នៅ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅ​ព្រឹក​ថ្ងៃទី​២៦ មករា នេះ​។



​គ្រឿងញៀន​ដែល​អាជ្ញាធរ​បាន​ដុតបំផ្លាញ​នេះ រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ,​ថ្នាំ​ពណ៌​ផ្កាឈូក Love,,​ថ្នាំ​គ្រាប់​សញ្ញា WY ,​ថ្នាំ​គ្រាប់​ពណ៌​ត្រួយ​ចេក​,​ម្សៅ​ស ហេ​រូ​អ៊ី​ន , ម្សៅ​ក្រាម​ពណ៌​ស​ទម្ងន់ , ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទឹកកក និង​សារធាតុ​រាវ ។ នេះ​បើតាម​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​១៩ មិថុនា ឆ្នាំ​២០១៦​។​
​បើតាម​ប្រធាន​អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លោក កែ គឹមយ៉ាន ប្រភេទ​គ្រឿង​ជាង​១២៦​គីឡូក្រាម ដែល​បាន​ដុតបំផ្លាញ​ចោល​នេះ បើ​គិត​ជា​ទឹកប្រាក់ មាន​ចំនួន​ជាង ៤​លាន​ដុល្លារ ។​

​ក្នុង​រយៈពេល​ជាង ៥​ខែ ឆ្នាំ​២០១៧​នេះ សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន​បាន​ចំនួន ១០៦​គីឡូក្រាម​, កញ្ឆា​ក្រៀម ១៣​គីឡូក្រាម​, ដើម​កញ្ឆា​ជាង ១៤​ម៉ឺន​ដើម និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៨.១៩៦​នាក់ និង​បាន​បិទ​អាជីវកម្ម​ពាក់ព័ន្ធ​គ្រឿងញៀន ៥​កន្លែង​ផងដែរ  ។ នេះ​បើតាម​លោក កែ គឹមយ៉ាន ៕


Tag:
 គ្រឿងញៀន​
 ​ កែ គឹមយ៉ាន
© រក្សាសិទ្ធិដោយ thmeythmey.com