ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
លោក ទន់ ខេង ថាកម្ពុជាគ្មានរថយន្ត«មួយទឹក»នាំចេញ ព្រោះខ្មែរប្រើរថយន្តទាល់តែខូច ឬប្រើលែងចង់កើត ទើបលក់
× លោក ទន់ ខេង ជាអ្នកលក់រថយន្តមួយទឹក ដែលនាំចូលពីសហរដ្ឋអាមេរិក។ ការពិតទៅ នៅកម្ពុជា គេនិយមប្រើរថយន្តផលិតនៅប្រទេសជប៉ុនជាង ពីព្រោះគេគិតថារថយន្តជប៉ុនមានគុណភាពល្អ។ ប៉ុន្តែលោក ខេង សម្រេចនាំចូលរថយន្តពីអាមេរិក ព្រោះលោក មិនចាំបាច់ទៅទិញផ្ទាល់នៅអាមេរិកទេ។ កូនរបស់ លោក ដែលរស់នៅអាមេរិក ជាអ្នកបញ្ជាទិញរថយន្តមួយទឹកទាំងនោះ សម្រាប់លក់នៅកម្ពុជា។ម្យ៉ាងវិញទៀត តម្លៃដឹកជញ្ជូនក៏ថោកដែរ គឺប្រមាណ២ពាន់ដុល្លារសម្រាប់ថ្លៃដឹកជញ្ជូនរថយន្តមួយគ្រឿងពី អាមេរិក មកកម្ពុជា។
លោក ទន់ ខេង ពន្យល់ប្រាប់នាយយ៉ានថា ប្រជាជនខ្មែរដែលមានរថយន្ត ចូលចិត្តប្រើវារហូតដល់ជួសជុលលែងកើត ដូច្នេះហើយទើបកម្ពុជាគ្មានមានរថយន្ត«មួយទឹក»សម្រាប់នាំចេញទៅក្រៅប្រទេសស។ ម្យ៉ាងទៀត គឺពលរដ្ឋកម្ពុជានៅក្រីក្រនៅឡើយ។ នេះបើតាមលោក ទន់ ខេង ដដែល។
សូមអញ្ជើញស្តាប់បទសម្ភាសន៍របស់ នាយ យ៉ាន អ្នកកាសែតនៃសារព័ត៌មានថ្មីៗ និងលោក ទន់ ខេង ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com