ជាតិ
ចំណូល​ពី​អនុផល​ព្រៃឈើ​ក្នុង​ខែឧសភា ទទួលបាន​ជិត​២​លាន​ដុល្លារ
27, Jun 2017 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងកសិកម្ម បានប្រកាស​ពី​ចំណូល​ពី​អនុផល​ព្រៃឈើ​ក្នុង​ខែឧសភា ក្នុង​ទឹកប្រាក់​ជាង​៧​ពាន់​លាន​រៀល ស្មើ​ជិត​២​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។



​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបង្ហាញ​តួលេខ​ថា ក្នុង​ខែឧសភា ឆ្នាំ​២០១៧ ចំណូល​ពី​ថ្លៃ​សួយ​សារ​នៃ​អនុផល​ព្រៃឈើ​ទទួលបាន​ចំនួន ៦,៨៧៤,៦២០,៣២១ រៀល និង​សេវាសាធារណៈ​ក្នុង​វិស័យនេះ ទទួលបាន ៥៩៣,៧៤១,២៨៦ រៀល និង ៣៩,៧៣៨,៤៣​ដុល្លារ ពោល​បើ​បូកសរុប​ទាំងអស់ ការប្រមូល​ចំណូល​ពី​វិស័យ​ព្រៃឈើ គឺ​ទទួលបាន ៧,៦៣០,៤៩៤,៤០១,៤ រៀល​ស្មើនឹង ១,៨៧០,២១៩ ដុល្លារ​សហរដ្ឋអាមេរិក​។  

​បើ​ទោះ​រដ្ឋ​ទទួលបាន​ចំណូល​ពី​វិស័យ​ព្រៃឈើ​ជិត​២​លាន​ដុល្លារ​ក្នុង​ខែឧសភា​ក៏ដោយ ប៉ុន្តែ​របាយការណ៍​ដដែល ក៏​បង្ហាញថា មាន​សំណុំរឿង​បទល្មើស​ព្រៃឈើ សត្វព្រៃ និង​ការ​រានទន្ទ្រាន​យក​ដីព្រៃ បាន​កើតឡើង​ក្នុង​ខែឧសភា មាន​ចំនួន​៦១​ករណី ដោយ​បញ្ជូនទៅ​តុលាការ​ចំនួន​២៥​ករណី និង​ពិន័យ​ចំនួន​៣៦​ករណី​ផងដែរ​៕      


Tag:
 កសិកម្ម​
  ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com