ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ញឹក ប៊ុនឆៃ អរគុណ​ម្ចាស់ឆ្នោត ហើយ​បក្ស​លោក​ត្រៀមខ្លួន​សម្រាប់​ឆ្នាំ​២០១៨
26, Jun 2017 , 5:47 pm        
រូបភាព
ដោយ: រួបរួម
​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នា​ថ្ងៃទី​២៦ ខែមិថុនា នេះ បាន​ថ្លែង​ការ​អរគុណ​ម្ចាស់ឆ្នោត ដែល​បាន​គាំទ្រ​គណបក្ស​របស់លោក នា​អំឡុង​នៃ​ការបោះឆ្នោត​ឃុំ​សង្កាត់​កន្លងមក ហើយ​ទទួលបាន​កៅអី​មេឃុំ ជំទប់​ទី​១ ជំទប់​ទី​២ និង​សមាជិក​ក្រុមប្រឹក្សា​សម្រាប់​អាណត្តិ​ទី​៤​នេះ​។​



​ជាមួយនឹង​ការថ្លែងអំណរគុណ លោក ញឹក ប៊ុនឆៃ បាន​អះអាងថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់លោក​ប្តេជ្ញាចិត្ត​ចូលរួម​ការបោះឆ្នោត​សកល​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ​។

​យោងតាម​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ គណបក្ស​ខ្មែរ​រួបរួម​ជាតិ គឺជា​គណបក្ស​តែមួយគត់​ក្រៅពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​​ឈ្នះ​តំណែង​មេឃុំ មួយ​នៅ​ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

​លទ្ធផល​សរុប​បាន​បង្ហាញថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​កៅអី​មេឃុំ​១ ជំទប់​ទីមួយ​នៅ​២​ឃុំ ជំទប់​ទី​ពីរ នៅ​១៦​ឃុំ និង​សមាជិក​ក្រុមប្រឹក្សា​ចំនួន​២៤​នាក់​។ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ក៏បាន​ប្រកាស​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ផងដែរ​៕


Tag:
 បោះឆ្នោត​ឃុំ​-​សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com