កីឡាអន្តរជាតិ
អន្តរជាតិ
Crystal Palace តែងតាំង​លោក Frank de Boer ជា​អ្នកចាត់ការ​ថ្មី​
26, Jun 2017 , 10:03 pm        
រូបភាព
Crystal Palace បានប្រកាស​តែងតាំង​អតីត​គ្រូបង្វឹក Ajax និង Inter Milan លោក Frank de Boer ជា​អ្នកចាត់ការ​ទូទៅ​ថ្មី​ ដើម្បីជំនូសលោក Sam Allardyce ដែលប្រកាសចូលនិវត្តន៍។



​ក្រោយ​លោក Sam Allardyce លាលែង​ពី​តំណែង​ជា​អ្នកចាត់ការ Crystal Palace  កាលពី​ចុងខែ​ឧសភា​កន្លងទៅ ក្រុម​នៃ​ក្របខណ្ឌ Premier League មួយ​នេះ​ក៏​ស្វែ​ករក​គ្រូ​ថ្មី​មក​ជំនួស​ផងដែរ​។ ប្រធាន​ក្លិប​លោក Steve Parish បាន​សម្លឹង​ឃើញ​អតីត​ខ្សែការពារ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ Frank de Boer ដែល​នៅ​ទំនេរ​ពី​ការងារ​នោះ មុននឹង​ប្រកាស​តែងតាំង​ផ្លូវ​នៅ​ថ្ងៃ​ចន្ទ​នេះ​។


​ក្នុង​វ័យ​៤៧​ឆ្នាំ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ហូ​ឡង់​រូបនេះ ធ្លាប់​ដឹកនាំ​ក្រុម Ajax ៦រដូវ​កាល ពោលគឺ​ចាប់ពី​ឆ្នាំ​២០១០ ដល់​២០១៦ និង​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ជើងឯក​លី​ក​កំពូល​ហូ​ឡង់ Eredivisie ៤​សម័យកាល​ផងដែរ​។
​ក្រោយ​ជោគជ័យ​នៅ​ហូ​ឡង់ de Boer ត្រូវបាន​ក្រុម Inter Milan តែងតាំង​ជា​គ្រួ​បង្វឹក ប៉ុន្តែ​ដឹកនាំ​បានតែ​៨៥​ថ្ងៃ ក្រុម​ក្នុង​ក្របខណ្ឌ​កំពូល​អ៊ីតាលី​នេះ​ក៏​បញ្ឈប់​តំណែង​លោក​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៦៕


Tag:
 ​បាល់ទាត់​
  Crystal Palace
  Frank de Boer
© រក្សាសិទ្ធិដោយ thmeythmey.com