ពីនេះ ពីនោះ
«​ឆៃប៉ូវ​» ជា​ពាក្យ​កម្ចី​ពី​ភាសា​ចិន​
27, Jun 2017 , 7:17 am        
រូបភាព
ដោយ: ថ្មីៗ
​ពលរដ្ឋ​ខ្មែរ​ស្គាល់​ឆៃប៉ូវ​ច្បាស់ តែ​ភាគច្រើន​មិនបាន​ដឹងថា​ពាក្យ «​ឆៃប៉ូវ​» នេះ​ជា​ពាក្យ​កម្ចី​ពី​ប្រទេស​ចិន​ឡើយ​។ នៅក្នុង​វចនានុក្រម​សម្តេច ជួន ណាត នាមសព្ទ «​ឆៃប៉ូវ​» ដែល​កម្ចី​ពី​ភាសា​ចិន​នេះ មានន័យថា ផ្អក​មើម​ឆៃថាវ គឺ​មើម​ឆៃថាវ ដឺ​ល​គេ​កាត់​ពុះ​ជា​បន្ទះៗ ហាលថ្ងៃ​ឲ្យ​ស្រពាប់​ប្រឡាក់​អំបិល​ទុក​យូរថ្ងៃ សម្រាប់​ប្រើ​ជា​ម្ហូបគោក​បរិភោគ​ជាមួយនឹង​បបរ​ជាដើម​៕





© រក្សាសិទ្ធិដោយ thmeythmey.com