ជាតិ
លោក គួច ចំរើន និង​អភិបាលរង​បីនាក់​ចូលកាន់​តំណែង​ផ្លូវការ​នៅ​ខេត្តកំពង់ចាម​
27, Jun 2017 , 10:55 am        
រូបភាព
សម្តេច ស ខេង ផ្តល់​លិខិត​តែងតាំងអភិបាលខេត្ត អភិបាលរងខេត្តថ្មីនៅកំពង់ចាម នាព្រឹក​ថ្ងៃអង្គារនេះ។ រូបថត រដ្ឋបាលខេត្តកំពង់ចាម
សម្តេច ស ខេង ផ្តល់​លិខិត​តែងតាំងអភិបាលខេត្ត អភិបាលរងខេត្តថ្មីនៅកំពង់ចាម នាព្រឹក​ថ្ងៃអង្គារនេះ។ រូបថត រដ្ឋបាលខេត្តកំពង់ចាម
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក គួច ចំរើន ចូលកាន់​តំណែង​អភិបាលខេត្ត​កំពង់ចាម​ផ្លូវការ តាមរយៈ​ពិធី​ប្រកាស​តែងតាំង ក្រោម​អធិបតីភាព​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី ២៧ មិថុនា​នេះ​។​

​លោក គួច ចំរើន ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល របស់​ក្រសួងមហាផ្ទៃ និង​ជា​អតីត​អភិបាលខណ្ឌមានជ័យ និង​ខណ្ឌដូនពេញ ត្រូវបាន​ព្រះមហាក្សត្រ តែងតាំង​ជា​អភិបាលខេត្ត​កំពង់ចាម ជំនួស​លោក លន់ លឹម​ថៃ​។ អភិបាលខេត្ត​ចាស់ លោក លន់ លឹម​ថៃ ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​រដ្ឋាភិបាល ដែលមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។​

​ក្រោម​អធិបតីភាព​សម្ដេច ស ខេង នេះ​ក៏មាន​ការប្រកាស​តែងតាំង​អភិបាលរង​ខេត្តកំពង់ចាម ៣​រូប​ផងដែរ រួមមាន លោកស្រី ស្រី គឹម​ឆ​យ អភិបាលស្រុក​កំពង់​សៀម ,​លោក ហេង វណ្ណ​នី អភិបាលស្រុក​ស្រី​សន្ធរ និង​លោក ហាន កុសល នាយក​រដ្ឋបាល​ខេត្តកំពង់ចាម ត្រូវបានតែងតាំង​ជា​អភិបាលរង​ខេត្តកំពង់ចាម​៕


អភិបាលខេត្ត​ចាស់ លោក លន់ លឹម​ថៃ ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​រដ្ឋាភិបាល ដែលមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី។ រូបថត រដ្ឋបាលខេត្តកំពង់ចាម

​លោក គួច ចំរើន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល របស់​ក្រសួងមហាផ្ទៃ និង​ជា​អតីត​ខណ្ឌមានជ័យ និង​ខណ្ឌដូនពេញ ត្រូវបានតែងតាំង​ជា​អភិបាលខេត្ត​កំពង់ចាម។ រូបថត រដ្ឋបាលខេត្តកំពង់ចាម

លោកស្រី ស្រី គឹម​ឆ​យ អភិបាលស្រុក​កំពង់​សៀមឡើងជាអភិបាលរងខេត្តកំពង់ចាម។ រូបថត រដ្ឋបាលខេត្តកំពង់ចាម

លោក ហេង វណ្ណ​នី អភិបាលស្រុក​ស្រី​សន្ធរឡើងជាអភិបាលរងខេត្តកំពង់ចាម។ រូបថត រដ្ឋបាលខេត្តកំពង់ចាម

លោក ហាន កុសល នាយក​រដ្ឋបាល​ខេត្តកំពង់ចាម ត្រូវបានតែងតាំង​ជា​អភិបាលរង​ខេត្តកំពង់ចាម​។ រូបថត រដ្ឋបាលខេត្តកំពង់ចាម

Tag:
 គួច ចំរើន​
  ស ខេង​
 ​ កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com