អត្ថបទពាណិជ្ជកម្ម
​ទូរទស្សន៍ QLED ជាការ​ច្នៃប្រឌិត​បែប​សិល្បៈ​បង្កើតឡើង​ដោយ​បច្ចេកវិទ្យា​សាម​សុង​
27, Jun 2017 , 1:54 pm        
រូបភាព
​មិន​ថា​នៅ​កន្លែងធ្វើការ ឬ​នៅផ្ទះ នៅ​សតវត្ស​ទី​២១​នេះ ជីវិត​របស់​មនុស្ស​យើង រុំ​ព័ទ្ធ​ទៅដោយ​បច្ចេកវិទ្យា​ព័ត៌មាន ដែល​ជួយ​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​កាន់តែ​ងាយស្រួល​។ ផលិតផល​ផ្តល់​ការសន្យា ដាក់​ក្នុងផ្ទះ និង​បំពេញការងារ​ដោយ​ស្វ័យប្រវត្តិ​ដូចជា​សម្អាត និង​ដាំ​ស្ល​ជាដើម​។​

​ប៉ុន្តែ​សម្រាប់​មនុស្ស​ភាគច្រើន ចូលចិត្ត​ជីវិត​សាមញ្ញ និង​មាន​របៀប​។ យើង​រីករាយ​ជាមួយ​បរិយាកាស​មួយ​ដែល ស្រស់ស្រាយ​គួរ​ឲ្យ​ចង់​សម្រាក មាន​ពណ៌​និង​រូបភាព​ស្រស់ស្អាត​ត្រជាក់​ភ្នែក​។ យ៉ាងហោចណាស់ យើង​ក៏​ចង់ លម្ហែ​អារម្មណ៍​មើល​ទូរទស្សន៍​ជាមួយ​ក្រុមគ្រួសារ​យ៉ាង​រីករាយ​នៅផ្ទះ បន្ទាប់ពី​ធ្វើការ​ហត់​ពេញ​មួយថ្ងៃ​។



​ក្រុមហ៊ុន​សាម​សុង​មាន​ដំណោះស្រាយ​ដើម្បី​ដាក់​ទូរទស្សន៍​នៅក្នុង​ផ្ទះ​របស់​អ្នក​ឲ្យ​មើលទៅ​ឃើញ​ស្អាត​ទាន់សម័យ បំពាក់ ដោយ​បច្ចេកវិទ្យា​ទំនើប និង​តំណ​ភ្ជាប់​ប្រព័ន្ធ ដែល​មិនមែន​ត្រឹមតែ​ជា​ម៉ាស៊ីន​ធំ​មួយ ។ នេះ​គឺជា​ការច្នៃប្រឌិត​ថ្មី​នៃ ទូរទស្សន៍ Samsung QLED​។​

​ទូរទស្សន៍​ស៊េរី​ថ្មី​នេះ ស្ថិតនៅ​ក្នុងចំណោម​ទូរទស្សន៍​អេក្រង់​ធំជាងគេ​នៅក្នុង​ទីផ្សារ មិនថាតែ​អេក្រង់​រាប ស្មើ ឬ​អេក្រង់​កោង​ឡើយ និង​មាន​ជម្រើស​ទំហំ​ចាប់ពី​៥៥ អ៊ី​ញ​ឡើងទៅ​។ ទោះបីយ៉ាងណា របៀប​ដែល​អ្នក​រចនា​ម៉ូត ប្រើ​ក្នុងការ​អភិវឌ្ឍ​ទូរទស្សន៍​ជំនាន់​ថ្មី ត្រូវបាន​ចាត់ទុក​ថាជ​ម្រើ​សរ​វាង​ភាពស្រស់ស្អាត​បែប អេក្រង់​កោង និង អេក្រង់​រាបស្មើ ដែល​ហាក់ដូចជា​ស័ក្តិសម​សម្រាប់​បរិយាកាស​ក្នុងផ្ទះ​បែប​សម័យ​។ 

​លក្ខណៈពិសេស​នៃ​ទូរទស្សន៍​សាម​សុង QLED គឺជា​រូបភាព ស្តាយ៍ និង​ការ​រចនា Q (Q Picture, Q Style and Q Design)​។ ជាមួយ​ប្រព័ន្ធ​អុ​ប​ទិ​ក ដែល​គ្មាន​ខ្សែ​រញ៉េរញ៉ៃ ជួយ​បន្ធូរ​ភាព​តានតឹង​ពី​រឿង​ខ្សែ​រប៉ាត់រប៉ាយ និង​អាច តុបតែង​បន្ទប់ទទួលភ្ញៀវ​របស់​អ្នក​ឲ្យ​បាន​ស្រស់ស្អាត​។ ប្រព័ន្ធ​អុ​ប​ទិ​ក​នេះ អា​ចត​ភ្ជាប់​គ្រប់​ឧបករណ៍​ទាំងអស់ ទៅនឹង​ទូរទស្សន៍​តាមរយៈ One Connect ដែល​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ងាយស្រួល ក្នុងការ​ភ្ជាប់​ឧបករណ៍​ហ្គេម និង ឧបករណ៍​ផ្សេងៗ​ទៀត ជាមួយ​ទូរទស្សន៍​។
 
​ទូរទស្សន៍​សាម​សុង QLED TV ទាំងអស់ បង្ហាញ​ពី​ការរួមបញ្ចូល​ឥតខ្ចោះ​នៃ​ការ​រចនា និង​បច្ចេកវិទ្យា​ទំនើប ចុងក្រោយបង្អស់​របស់​សាម​សុង​។ នៅពេលដែល​អ្នកបើក​មើល អ្នកនឹង​មើលឃើញ​ពណ៌​ដ៏​ស្រស់ស្អាត​លើ អេក្រង់​ទូរទស្សន៍ ដោយសារតែ​វា​បំពាក់​នូវ HDR ដែល​ជួយ​បង្កើន​កម្រិត​ពន្លឺ ជួយ​ឲ្យ​អ្នកប្រើប្រាស់​មើល​បាន ច្បាស់​ល្អ​។



​មិនតែប៉ុណ្ណោះ​ទូរទស្សន៍​សាម​សុង QLED TV ផ្តល់ជូន​នូវ​ពន្លឺ​ភ្លឺ​ល្អ​ដែលមាន​កម្រិត​រវាង HDR1500 និង 2000 ងាយស្រួល​ទស្សនា មិន​បង្ក​ឲ្យ​ឈឺភ្នែក​។ ការរួមបញ្ចូល​ពន្លឺ​ពណ៌ និង​បច្ចេកវិទ្យា​ពណ៌​ធ្វើ​ឲ្យ​បទពិសោធន៍ ទស្សនា​របស់​អ្នក​កាន់តែ​ល្អ​ទ្វេដង​។

​ក្នុងការ​ប្រារព្ធ​ការ​ឈ្នះ​ពានរង្វាន់ QLED របស់​យើង និង​ការទទួលស្គាល់​ជា​វិជ្ជមាន​ទូទាំង​ទ្វីបអឺរ៉ុប និង​កន្លែង​ផ្សេងៗ ទៀត​ក្នុង​ពិភពលោក យើង​បាន​ផ្តល់ជូន​ឧបករណ៍​បំពង​សម្លេង Sound Bar (HW-MS6501/XT)  និង​ជើង​ទម្រ  សម្រាប់​អតិថិជន​ទាំងទ្បាយ​ណា​ដែល​ជាវ​ម៉ូ​ដែល​ទូរទស្សន៍​ដូចជា​៖ Q8C (curved) 75 អ៊ី​ញ Q8C 65 អ៊ី​ញ និង Q7F (flat) 55 អ៊ី​ញ ។ ការបន្ថែម​ជូន​នេះ​មាននៅ​តាម​ហាង​ទំនើប​សាម​សុង​មួយចំនួន​តែប៉ុណ្ណោះ ហើយ​មាន​សុពលភាព​ចាប់ពី​ថ្ងៃទី ០១ ដល់ ៣០ មិថុនា ២០១៧​។​



​ស៊េរី​ទូរទស្សន៍​សាម​សុង​ទាំងអស់​មាន​ដាក់លក់​តាម​បណ្តា​ហាង​លក់រាយ​នានា រួមមាន​ទាំង​ផ្សារ​ទំនើប​អ៊ី​អន និង ហាង​ទំនើប​សាម​សុង​ទូទាំងប្រទេស​កម្ពុជា​។ អញ្ជើញ​មក​ទស្សនា​ឥ​ទ្បូ​វ​នេះ​ដើម្បី​ដឹងថា​អេក្រង់​ទូរទស្សន៍​នេះ មាន​ពណ៌​ច្បាស់​ល្អ​កម្រិតណា​។ សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​ទៅកាន់​សេវា​បម្រើ​អតិថិជន​សាម​សុង តាមរយៈ​លេខ 023-99-3232 ។​

( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com