ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាបានប្រគល់បណ្ណាល័យនិងសម្ភារៈសិក្សាដល់កុមារចំនួន៧០០នាក់នៅខេត្តតាកែវ
27, Jun 2017 ,
3:13 pm
រូបភាព
×
ដោយ:
ជី ដាណា
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខបានរៀបចំ កម្មវិធីប្រគល់បណ្ណាល័យដែលជួសជុលហើយ និងសម្ភារៈសិក្សាដល់កុមារចំនួន៧០០នាក់នៅក្នុង សាលាបឋមសិក្សាត្រពាំងកក់ ភូមិអង្គក្រលាញ់ ឃុំជាងទង ស្រុកតាំកក់ ខេត្តតាកែវ។ បន្ថែមពីនេះដែរ ក៏មានការប្រគល់ជូននូវបន្ទប់ទឹកចំនួន៥ទៅដល់គ្រួសារដែរទីទាល់ក្រផងដែរ។
លោក ហេង ហួន ប្រធានសាខាចតុមុខ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាចតុមុខ បានឲ្យដឹងថា៖ យើងចង់ចែករំលែកនូវសេចក្តីស្រលាញ់ លើការសិក្សាអប់រំ ដោយបបានប្រមូល យកសៀវភៅអានចាស់ៗមកប្រើសារជាថ្មី ហើយធ្វើការបរិច្ចាគទៅឱ្យបណ្ណាល័យក្នុងសហគមន៍។ គោលដៅនៃគម្រោងនេះ គឺដើម្បីផ្សព្វផ្សាយនូវ គុណសម្បត្តិនៃអក្ខរកម្ម និង ការអប់រំ ក៏ដូចជាដើម្បីយកសៀវភៅអានចាស់ៗមកប្រើប្រាស់ជាថ្មីតាមរយៈការចែកចាយសៀវភៅទាំងនោះទៅកាន់់ក្មេងៗដែលមានទេពកោសល្យ ដែលកំពុងជួបនូវ បញ្ហាកង្វះសៀវភៅសម្រាប់អាន។ បន្ថែមលើសពីនេះ គម្រោងនេះត្រូវបានបង្កើតឡើងដើម្បីផលប្រយោជន៍សប្បុរសធម៌ និង សិស្សដែលកំពុង ជួបកង្វះខាតក្នុងតំបន់នោះផងដែរ ក៏ដូចជាដើម្បីជួយដល់ប្រជាជន ដែលមានកម្រិត ចំណេះដឹងទាបផងដែរ។
លោក ហេង ហួន បានបញ្ជាក់ថា៖ ដោយមានការខិតខំប្រឹងប្រែងពីសមាជិកនៃ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាចតុមុខ ទាំងអស់គ្នា ឆ្នាំនេះ យើងក៏ទទួលបានការចូលរួមឧបត្ថម្ភគាំទ្រពី សមាជិកនៃសភាយុវពាណិជ្ជករ អន្តរជាតិ នៅប្រទេសជប៉ុន និងប្រទេសម៉ាឡេស៊ីផងដែរ។
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា គឺជាអង្គការអន្តរជាតិមិនរកប្រាក់ចំណេញមួយដែលប្រមូលផ្តុំ ដោយយុវពាណិជ្ជករដែលមានអាយុចន្លោះពី១៨ដល់៤០ឆ្នាំដែលបង្កើតឡើងនៅឆ្នាំ២០១១ហើយបច្ចុប្បន្នមានសមាជិកសមាជិការជិត២០០នាក់។ហើយមានសាខាចំនួន៣ស្ថិតនៅក្រុងភ្នំពេញគឺសាខាចតុមុខ សាខាភ្នំពេញ និងសាខាមេគង្គ។
( អត្ថបទពាណិជ្ជកម្ម )
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម