ជាតិ
លោក លី ឡេង ចូលកាន់តំណែងអភិបាលខេត្តត្បូងឃ្មុំផ្លូវការ
× ភ្នំពេញ៖ លោក លី ឡេង ចូលកាន់តំណែងអភិបាលខេត្តត្បូងឃ្មុំផ្លូវការ តាមរយៈពិធីប្រកាសតែងតាំង ក្រោមអធិបតីភាពសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃអង្គារ ទី ២៧ មិថុនានេះ។
លោក លី ឡេង ជាអភិបាលរងខេត្តត្បូងឃ្មុំ ត្រូវបានព្រះមហាក្សត្រ តែងតាំងជាអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក ប្រាជ្ញ ចន្ទ ។ ចំណែក លោក ប្រាជ្ញ ចន្ទ ត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋាភិបាល ដែលមានឋានៈស្មើរដ្ឋមន្ត្រី។
ខេត្តត្បូងឃ្មុំ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៣។ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ កាត់ខេត្តត្បូងឃ្មុំ ចេញពីខេត្តកំពង់ចាម នូវក្រុង១ និងស្រុក ៦ រួមមាន ក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកពញាក្រែក និងស្រុកមេមត់៕
Tag:
គួច ចំរើន
ស ខេង
កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com