អត្ថបទពាណិជ្ជកម្ម
សាលា ACE នឹង​រៀបចំ​កម្មវិធី ACE Open Day រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី ៣០ ខែមិថុនា ដល់​ថ្ងៃទី ០២ ខែកក្កដា​ខាងមុខនេះ​
27, Jun 2017 , 4:00 pm        
រូបភាព
​សាលា ACE នឹង​រៀបចំ​កម្មវិធី ACE Open Day រយៈពេល​បី​ថ្ងៃ​សំរាប់​សិស្សានុសិស្ស​និង មាតាបិតា​ដែលមាន​បំណង​ស្វែងយល់​អំពី​កម្មវិធីសិក្សា​នៅ​សាលា ACE​។ អត្ថប្រយោជន៍​ពិសេស​ផ្សេងៗ​មានដូចជា​៖ ទស្សនា​បន្ទប់ និង​សំភារៈ​សិក្សា​នានា  ធ្វើតេស្ត​វាស់​កម្រិត​ភាសា​អង់គ្លេស​ដោយ​ឥតគិតថ្លៃ ចូលរៀន​សាកល្បង​ដោយ​សេរី ប្រឹក្សា​យោបល់​ជាមួយ​គ្រូ​ជំនាញ​ពី​របៀប​សិក្សា​អោយ​ឆាប់​ចេះ ទទួល​ព័ត៌មាន​អំពី​អាហារូបករណ៍ និង​ឱកាស​សិក្សា​នៅក្រៅ​ប្រទេស និង ចូលរួម​កម្មវិធី​សប្បាយៗ ដើម្បី​បង្កើន​ចំណេះ ព្រមទាំង​អាច​ឈ្នះ​រង្វាន់​អនុស្សាវរីយ៍​ផ្សេងៗ ។

​កម្មវិធីសិក្សា​នៅ​សាលា ACE រូ​ម​មាន​ភាសា​អង់គ្លេស​សម្រាប់​កុមារ ចាប់ពី​អាយុ​៨​ឆ្នាំ ដល់​១៥​ឆ្នាំ (Children’s Program & Young Learners Program) ភាសា​អង់គ្លេស​ទូទៅ (General English Program) និង​ភាសា​អង់គ្លេស​សម្រាប់​ការសិក្សា​នៅ​បរទេស សម្រាប់​និ​សិ​ត្ស​មហាវិទ្យាល័យ និង​អ្នកជំនួញ (Diploma Program) និង​វគ្គ​ត្រៀមប្រលង​តេស្ត IELTS សម្រាប់​ទៅ​សិក្សា​នៅ​បរទេស​។​



 កម្មវិធី ACE Open Day នឹងត្រូវ​រៀបចំឡើង​រយៈពេល ៣​ថ្ងៃ ពេញ ចាប់ពី​ម៉ោង ០៨ ព្រឹក រហូតដល់​ម៉ោង ០៤ រសៀល គិត​ចាប់ពី​ថ្ងៃទី ៣០ ខែមិថុនា ដល់​ថ្ងៃទី ០២ ខែកក្កដា នៅ​គ្រប់​ទីតាំង​ទាំង​បួន​របស់​សាលា ACE នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្តសៀមរាប​។   
​សូម​ស្វាគមន៍ សិស្សានុសិស្ស និង​មាតាបិតា​ចូលរួម​ដោយ​សេរី​!

( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com