ជាតិ
​​​ន​យោ​បាយ​ជាតិ​
គួរ​ដឹង​! ឃុំ​ឈ្មោះ «​សំរោង​» មាន​១០ ដោយ CPP ឈ្នះ​៧ CNRP ឈ្នះ​៣
27, Jun 2017 , 6:09 pm        
រូបភាព
ដោយ: រួបរួម
​នៅ​កម្ពុជា ឃុំ​ឈ្មោះ «​សំរោង​» មាន​ចំនួន​១០ ។ យោងតាម​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ កាលពី​ថ្ងៃទី​៤ ខែមិថុនា គណបក្ស​ប្រជាជន​កម្ពុជា បានឈ្នះ​ចំនួន​៧​ឃុំ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​៣​ឃុំ​។​



​ឃុំ​សំរោង​ដែល​គណបក្ស​ប្រជាជន​កម្ពុជា បានឈ្នះ​ចំនួន​៧​ឃុំ ក្នុងនោះ​មាននៅ​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុង​ខណ្ឌ​ព្រែក​ភ្នៅ រាជធានី​ភ្នំពេញ ក្នុងស្រុក​ក្រវាញ ខេត្ត​ពោ​ធ៍​សាត់ ក្នុងស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ក្នុងស្រុក​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុងស្រុក​សំរោង និង​ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

​ដោយឡែក ឃុំ​សំរោង​៣​ផ្សេងទៀត​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បានឈ្នះ​មាន ឃុំ​សំរោង​ក្នុងស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ឃុំ​សំរោង​ក្នុង​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង និង​ឃុំ​សំរោង​ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

​យោងតាម​លទ្ធផល​ផ្លូវ​ការដែល​ចេញផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) មានតែ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ​ដែល​ទទួលបាន​អាសនៈ​នៅ​ឃុំ​ដែលមាន​ឈ្មោះថា «​សំរោង​»​។

១-​ឃុំ​សំរោង ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​៖ CPP ៥ CNRP ២
២.​ឃុំ​សំរោង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​៖ CPP ៣ CNRP ៤
៣. សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​៖ CPP ៤ CNRP ៣
៤. ឃុំ​សំរោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​៖ CPP ៣ CNRP ៤
៥. ឃុំ​សំរោង ស្រុក​ក្រវាញ ខេត្តពោធិ៍សាត់​៖ CPP ៦ CNRP ៣
៦. ឃុំ​សំរោង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​៖ CPP ៣ CNRP ៤
៧. ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​៖ CPP ៣ CNRP ២
៨. ឃុំ​សំរោង ស្រុក​សំរោង ខេត្តតាកែវ​៖ CPP ៤ CNRP ៣
៩. ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ​៖ CPP ៣ CNRP ២
១០. សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មា​ជ័យ​៖ CPP ៧ CNRP ៤

​ក្នុងចំណោម​ឃុំ​ដែលមាន​ឈ្មោះ «​សំរោង​» ទាំង​១០ គណបក្ស​ដែល​ឈ្នះឆ្នោត សុទ្ធតែ​ទទួលបាន​តំណែង​មេឃុំ និង​ជំទប់​ទីមួយ រីឯ​គណបក្ស​បន្ទាប់ បាន​តំណែង​ជំទប់​ទី​ពីរ​។​

​ឃុំ​ផ្សេងទៀត ដែល​ភ្ជាប់​ជាមួយ​ពាក្យ​សំរោង​ផងដែរ​នោះ មានដូចជា ចំការ​សំរោង សំរោង​ក្នុង កោះសំរោង សំរោង​សែន តាំង​សំរោង សំរោង​ទង សំរោង​លើ សំរោងក្រោម ស្រែ​សំរោង កំពង់​សំរោង សំរោង​ធំ សំរោង​យា ជាដើម​៕


Tag:
 ​បោះឆ្នោត​ឃុំ​-​សង្កាត់​
  ឃុំ​សំរោង
© រក្សាសិទ្ធិដោយ thmeythmey.com