ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ឃួ​ង ស្រេង ប្ដេជ្ញា​លុបបំបាត់​គ្រឿងញៀន​ក្នុង​រាជធានី​ភ្នំពេញ​
28, Jun 2017 , 8:02 pm        
រូបភាព
រាប់ពីឆ្វេង លោក នួន ផារ័ត្ន អភិបាលរង,លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរង
រាប់ពីឆ្វេង លោក នួន ផារ័ត្ន អភិបាលរង,លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរង
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុង​ពិធី​ចូលកាន់​តំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២៨ មិថុនា​នេះ លោក ឃួ​ង ស្រេង បានបង្ហាញ​ការប្ដេជ្ញាចិត្ត​ចំនួន​៦​ចំណុច ដើម្បី​អបអរ​ការឡើង​តំណែង​ថ្មី​របស់ខ្លួន​។​


 
​ក្នុងចំណោម​គោលការណ៍​៦​ចំណុច ដែល​ត្រៀម​ដាក់បញ្ចូល​ក្នុង​កិច្ច​ការដឹកនាំ​រាជធានី​ភ្នំពេញ​នេះ លោក ឃួ​ង ស្រេង បាន​ផ្ដោតទៅលើ​ការទប់ស្កាត់ និង​លុបបំបាត់​គ្រឿងញៀន ដើម្បី​អនុវត្ត​ឲ្យ​បាន​តាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​។​

 
​ក្រៅពីនេះ​លោក ឃួ​ង ស្រេង ក៏បាន​លើក​ពី​ការការពារ​សន្តិសុខ , ការគៀងគរ​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ ដើម្បី​ការអភិវឌ្ឍ​ក្នុងស្រុក​, ការកែប្រែ​អត្ត​ច​រិ​ក​មន្ត្រី​បម្រើសេវា​សាធារណៈ និង​ការពង្រីក​វិសាលភាព​ប្រទេស​កម្ពុជា ក្នុង​ឆាក​អន្តរជាតិ​ជាដើម​។​
 
​សូម​ស្ដាប់​សំឡេង​៖


 

ទាក់ទង​នឹង​បញ្ហា​គ្រឿងញៀន​នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង ក៏​ជំរុញ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ទប់ស្កាត់ និង​លុបបំបាត់​ឲ្យ​ខាងតែបាន​នូវ​បទល្មើស​នេះ​ផងដែរ​។ កាលពី​ថ្ងៃទី​២៦ មិថុនា អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ដុតបំផ្លាញ​គ្រឿងញៀន ចំនួន​ជាង​១២៦ គីឡូក្រាម នៅ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ។
 
​លោក ឃួ​ង ស្រេង ចូលកាន់​តំណែង​អភិបាល​រាជធានី​ភ្នំពេញ​ជា​ផ្លូវការ ជំនួស​លោក ប៉ា សុជាតិ​វង្ស ដែល​ត្រូវ​ចូលនិវត្តន៍ ហើយ​ត្រូវបាន​ព្រះមហាក្សត្រ តែងតាំង​ជាទី​ប្រឹក្សា​ផ្ទា​ស់ស​ម្ដេច ហ៊ុន សែន មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី បន្ថែម​លើ​មុខងា​បច្ចុប្បន្ន​។​
 
​ជាមួយគ្នានេះ​លោក កើត ឆែ អភិបាលរង​ខេត្តពោធិ៍សាត់ ប្រកាស​ចូលកាន់​តំណែង​អភិបាលរង​រាជធានី​ភ្នំពេញ ខណៈដែល​លោក នួន ផា​រ័ត្ន​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នៃ​ខេត្តកំពង់ស្ពឺ ចូលកាន់​តំណែង​អភិបាលរង​រាជធានី​ភ្នំពេញ ជំនួស​លោក ប្រាក់ ថៃសៀង ដែល​ត្រូវ​ទៅកាន់​តួនាទី​នៅ​ក្រសួងមហាផ្ទៃ​៕ 
 

Tag:
 ឃួ​ង ស្រេង​
 ​អភិបាល​
 ​គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com