ពីនេះ ពីនោះ
«​ប៊ិក​» សម្រាប់​សរសេរ មិនមែនជា​ពាក្យ​ខ្មែរ​ឡើយ​!
29, Jun 2017 , 7:12 am        
រូបភាព
ដោយ: ថ្មីៗ

​នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បានបញ្ជាក់​ពាក្យ «​ប៊ិក​» សម្រាប់​សរសេរ​នោះ ជា​ពាក្យ​មកពី​ភាសា​បារាំង​ថា « Bic » ។ ពាក្យ​នេះ​ជា​នាមសព្ទ មានន័យថា ជា​សញ្ញា​នៃ​ខ្មៅ​ដៃ​មាន​ជ័រ​ជា​ទឹកសរសេរ​មួយបែប Crayon à bille ក្រៃ​យ៉ុង អា​ប៊ី​យ "​ខ្មៅ​ដៃ​គ្រាប់​" ។



​ខ្មៅ​ដៃ​សម័យថ្មី​នេះ មាន​ច្រើនបែប​ដែល​សរសេរ​ចេញ​ដិត​មក​ដូច​ប៉ាកកា​ស្រូប​។ ទោះបី​ដាក់​សញ្ញា​អ្វី​ដទៃ​ផ្សេងៗ​ទៀត ក៏​ខ្មែរ​យើង​ហៅ​ជា​សាធារណៈ​ថា ប៊ិក ដូចគ្នា ដូចជា ប៊ិកខៀវ​, ប៊ិកក្រហម​, ប៊ិកបៃតង ៕


© រក្សាសិទ្ធិដោយ thmeythmey.com