ពីនេះ ពីនោះ
ព័ត៍មានសុខភាព
៣​យ៉ាង ដែល​ឪពុកម្តាយ​គ្រប់រូប​គួរតែ​ចៀសវាង​ធ្វើ​ចំពោះ​ទារក​ទើបនឹង​កើត​
29, Jun 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការមកដល់​របស់​ស​មា​ជិ​ក​ថ្មី​គឺជា​រឿង​មួយ​អស្ចារ្យ​ណាស់ ប៉ុន្តែ​តើ​មាន​ដឹង​ទេ​ថា គួរ​ធ្វើ​ដូចម្តេចខ្លះ​ដើម្បី​កុំ​ឲ្យ​ខុសឆ្គង​? ការទទួលខុសត្រូវ​លើ​ការថែទាំ​ទារក​ទើបនឹង​កើត​អាចជា​រឿង​មួយ​ធំដុំ​ខ្លាំង​សម្រាប់​ឪពុកម្តាយ​គ្រប់រូប​ដោយ​មិន​ខ្វល់​ថា​គេ​ជា​កូន​ដំបូង ឬ​ទី​ប៉ុន្មាន​នោះទេ​។ មានរឿង​មួយចំនួន​ដែល​ឪពុកម្តាយ​គ្រប់រូប​មិនគួរណា​ធ្វើ​ចំពោះ​ទារក​ដែល​ទើបនឹង​កើត​ឡើយ​ដូចជា​៖



​កុំ​ឲ្យ​នរណា​ថើប​ទារក​ដែល​ទើបនឹង​កើត​ឲ្យ​សោះ
​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ដំបូង​នៃ​ជីវិត​របស់​ទារក​អាច​ងាយ​នឹង​ឆ្លង​ជំងឺ​ដោយសារ​បាក់តេរី និង​មេរោគ​ខ្លាំងណាស់ ជាពិសេស​អាច​បណ្តាល​ឲ្យ​បង្ក​ជំងឺ​ធ្ងន់ធ្ងរ​ទែ​ម្តង​។ ការ​ថើប​របស់​អ្នកដទៃ​អាច​គ្រប់គ្រាន់​នឹង​បង្ក​ជា​ជំងឺ​ដល់​ពួកគេ​បាន ព្រោះតែ​ទារិការ​តូចៗ​ទាំងនេះ​នៅមាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ​នៅឡើយ​ទេ​។​

​កុំ​ផ្លាស់ប្តូរ​បរិយាកាស​ក្នុងផ្ទះ​
​ទារក​ទើបនឹង​កើត​ប្រហែលជា​ត្រូវការ​ការយកចិត្តទុកដាក់​ច្រើន ប៉ុន្តែ​ចូរ​កុំ​ព្យាយាម​ផ្លាស់ប្តូរ​បរិយាកាស​នៅក្នុង​ផ្ទះ​អី​។ មិនត្រូវ​បិទ​បង្អួច ឬ​វ៉ាំ​ង​នន​នៅពេល​ថ្ងៃ​អី​។ អ្នក​ក៏​មិនគួរ​ហាម​មនុស្ស​គ្រប់គ្នា​កុំ​ឲ្យ​និយាយ មើល​ទូរទស្សន៍ ឬ​ស្តាប់​វិទ្យុ​អី​នៅពេល​គេ​គេង​។ និយាយ​រួម អ្វីដែល​ធ្លាប់​តែមាន​ក្នុងផ្ទះ គួរតែ​ធ្វើ​ដដែល ហើយ​កុំ​បារម្ភ​ថា​រំខាន​ដល់​កូន​អី ព្រោះថា​សម្លេង​តិចៗ​របស់​បងប្អូន​ក្នុងផ្ទះ​អាចជួយ​ឲ្យ​គេ​ស្តាប់​ដឹង និង​ស្គាល់ ព្រមទាំង​គេង​លក់​ស្រួល​ថែមទៀត​។​

​កុំ​ឲ្យ​គេ​បៀម​ក្បាលដោះ​បៀម​លេង​អី​
​ទារក​កើតមក គឺមាន​លក្ខណៈ​នៃ​ការ​ជញ្ជក់​ខ្លាំងណាស់ ហើយ​ទឹកដោះ​ម្តាយ​ក៏​ជា​អាហារ​ដ៏​ល្អ​បំផុត​សម្រាប់​គេ​ដែរ​។ ការ​ជញ្ជក់​ក្បាលដោះ​បៀម​លេង​លឿន​ពេក​អាចធ្វើ​ឲ្យ​គេ​ច្រឡំ​ពេលវេលា​ដែល​ត្រូវ​បៅ​មែនទែន​បាន​។ ដូច្នេះ​ចូរ​ចៀសវាង​ការ​ឲ្យ​កូន​បៀម​ក្បាលដោះ​បៀម​លេង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com