ជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្ត្រី​អាដហុក​ទាំង​បួនរូប ដែល​ជាប់ឃុំ​ព្រោះរឿង​ស្រីមុំ បាន​ត្រឡប់ទៅផ្ទះ​ហើយ ឯ​លោក នី ចរិយា កំពុង​រង់ចាំ​ដីកា​ដោះលែង
29, Jun 2017 , 7:55 pm        
រូបភាព
ភ្នំពេញ៖ ​មន្ត្រី​អាដហុក​ទាំង​បួន​រួប ដែល​បាន​ជាប់ឃុំ​អស់​រយៈពេល​ជាង​មួយឆ្នាំ ដោយសារតែរឿងស្រីមុំនោះ បាន​ត្រឡប់ទៅផ្ទះ​វិញ​ហើយ បន្ទាប់ពី​ពួកគាត់ ត្រូវបាន​ដោះលែង​នៅ​ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ​២0១៧​នេះ​។ នេះ​ជាការ​អះអាង​របស់លោក សំ សុ​គង់ មេធាវី​មួយរូប ដែល​ការពារ​ក្តី​ឲ្យ​មន្ត្រី​អាដហុក​ទាំង​បួន​និង​មន្ត្រី​គ​.​ជ​.​ប​។

​លោក បន្ថែមថា ចំពោះ​មន្ត្រី​គ.ជ.ប គឺ​លោក នី ចរិយា នៅ​មិនទាន់​ចាក​ចេញពី​ពន្ធនាគារ ​នោះទេ​។ លោកមេធាវី បន្តថា ពេលនេះ លោក កំពុងតែ​នៅ​ជាមួយនឹង​លោក នី ចរិយា នៅឯ​ពន្ធនាគារ ដើម្បី​រង់ចាំ​ដីកា​ដោះលែង​។ លោក និយាយ​ដូច្នេះ​ថា​៖«​មន្ត្រី​អាដហុក​ទាំង​បួន ត្រឡប់ទៅផ្ទះ​ហើយ​។ តែ​លោក នី ចរិយា នៅ​មិនទាន់បាន​ទៅ​ទេ​។ យើង​កំពុងតែ​រង់ចាំ​ដីកា​ដោះលែង​។ ឲ្យ​តែដីកា​ដោះលែង​មកដល់ គឺ​គាត់​អាច​ចេញ​បាន​ហើយ​។ យ៉ាងយូរ​កន្លះ​ម៉ោង​ទៀត​»​។​



© រក្សាសិទ្ធិដោយ thmeythmey.com