ពីនេះ ពីនោះ
ពាក្យ «​កណ្ដឹមឆែប​» ត្រូវតែ​ដាក់​សញ្ញា​ឧទាន ​(!) ​នៅ​ខាងចុង​ពាក្យ​ដាច់ខាត គឺ «​កណ្តឹមឆែប​!»
30, Jun 2017 , 7:26 am        
រូបភាព
ដោយ: ថ្មីៗ
ពាក្យ «​កណ្តឹម​ឆែម​» មានន័យថា សូរ​ដែល​បន្លឺឡើង ដោយ​ការ​ភ្ញាក់ ឬ ដោយ​ការ​ជ្រលួសមាត់ ព្រោះ​ជំពប់​ប៉ះ​អ្វី ៗ​។ ឧ​ទា​ហារ​ណ៍ យាយ​គាត់​ភ្លាត់មាត់​ថា កណ្ដឹមឆែប​! ។ ការប្រើ​ពាក្យ​នេះ​នៅក្នុង​ការសរសេរ​ភាសា​ខ្មែរ គឺ​ត្រូវតែ​ដាក់​សញ្ញា​ឧទាន (!) នៅ​ខាងចុង​នៃ​ពាក្យ «​កណ្តឹម​ឆែម​» ។ នេះ​ជាការ​បញ្ជាក់​នៅក្នុង​វចន​នា​នុ​ក្រម​ខ្មែរ​សម្តេច ជួន ណាត​។



មូល​ហេតុដែល​ត្រូវដាក់​សញ្ញា​ឧទាន (!) នៅ​ខាងចុង​នៃ​ពាក្យ «​កណ្តឹម​ឆែម​» នេះ ពីព្រោះ​ពាក្យ​នេះ ជា មាន​សូរ​បន្លឺឡើង​ដោយ​ការ​ភ្ញាក់ ដែល​ត្រូវ​នឹង​លក្ខខណ្ឌ​នៃ​ការប្រើ​ឧទានសញ្ញា​។​
​ឧទានសញ្ញា ( ! ) នេះ គឺ​ប្រើ​នៅពេល​បញ្ចេញ​សំឡេង​ឮ​ខ្លាំង​, បន្លឺ​ឬ​កម្ទរ​សំឡេង​ឮ​ខ្លាំងៗ​ដោយមាន​អំណរ ឬ​ទុក្ខព្រួយ​, ដោយមាន​សេចក្ដី​អស្ចារ្យ​, ដោយមាន​កំហឹង​ជាដើម​៕


© រក្សាសិទ្ធិដោយ thmeythmey.com