ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទារក​គួរ​គេង​របៀប​ម៉េច​ទើប​ល្អ​ចំពោះ​ពួកគេ​?
30, Jun 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​របៀប​នៃ​ការ​គេង​របស់​ទារក​គឺ​សំខាន់បំផុត ហើយក៏​អាច​បណ្តាល​ឲ្យ​ពួកគេ​មាន​ស្លាប់​ភ្លាមៗ (Sudden Infant Death Syndrome, SIDS) ដែរ​បើសិនជា​មានការ​ធ្វេសប្រហែស​។ មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព និង​ល្អ​បំផុត​ដើម្បី​ចៀសវាង SIDS គឺ​ធ្វើយ៉ាងណា​ដាក់​ឲ្យ​ទារក​គេង​ផ្ងា​។​



​ការ​គេង​ផ្ងា​
​ទារក​គួរតែ​ដាក់​ឲ្យ​គេ​គេង​ផ្ងា​ទាំង​ការ​គេង​ថ្ងៃ ឬ​គេង​ពេលយប់​រយៈពេល​យូរ​។ ទារក​ដែល​គេង​ផ្ងា​ត្រូវបាន​គេ​រកឃើញថា​មិន​ងាយ​មាន​បញ្ហា SIDS ទេ​ព្រោះ​ជំហរ​បែបនេះ​ធ្វើ​ឲ្យ​ផ្លូវដង្ហើម​គេ​បើក​ធម្មតា​។​

​ទោះបីជា​យ៉ាងណាក៏ដោយ បើសិនជា​អ្នក​ឲ្យ​កូន​គេង​ក្នុង​ជំហរ​តែមួយ​រហូត​រយៈពេល​យូរពេក វា​អាចធ្វើ​ឲ្យ​ក្បាល​គេ​ខូច​ទ្រង់ទ្រាយ​បាន​។ ដូច្នេះ ដើម្បី​ចៀសវាង​បញ្ហា​ផ្សេងៗ​ដែល​កើតឡើង​នៅពេល​ទារក​គេង​ផ្ងា​គួរតែ​៖

    គួរតែ​បង្កើន​ពេលវេលា​ឲ្យ​គេង​ផ្កាប់​ខ្លះ​នៅពេល​គេ​ភ្ញាក់​ពី​គេង​
    ចូរ​ព្យាយាម​ដាក់​ក្បាល​គេ​ផ្អៀង​ជាង​នៅត្រង់​ក្នុងពេល​គេង​ផ្ងា​

​ការ​គេង​ផ្កាប់​
​មាន​ទ្រឹស្តី​ច្រើនណាស់​ដែល​ធ្វើ​ឲ្យ​ទារក​ដែល​គេង​ផ្កាប​ប្រឈម​នឹង​បញ្ហា​ដូចជា​៖

    វា​អាចដាក់​សម្ពាធ​លើ​ឆ្អឹងថ្គាម​របស់គេ ដូច្នេះ​ក៏​ធ្វើ​ឲ្យ​ពិបាក​ដកដង្ហើម​ដែរ​
    ពេល​កូន​គេង​ផ្កាប់ មុខ​គេ​អាច​នឹង​នៅ​ជិត​នឹង​កម្រាលពូក ជាហេតុ​នាំ​ឲ្យ​គេ​ដកដង្ហើម​ចេញចូល​បានតែ​ខ្យល់​ដដែលៗ​
    ទារក​អាច​នឹង​ស្ទះដង្ហើម​ស្លាប់​បើសិនជា​គេ​គេង​ផ្កាប់​លើ​កម្រាលពូក​ដែល​ទន់​
    ទារក​អាច​នឹង​ដកដង្ហើម​ដោយ​មេរោគ​នៅលើ​កម្រាលពូក​ដែរ​

​តើ​ទារក​អាច​គេង​ផ្កាប់​បានដែរ​ទេ​?
​គ្រូពេទ្យ​និយាយថា ការ​គេង​ផ្កាប់​អាចជា​រឿង​ល្អ​នៅពេលដែល​ទារក​មាន​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ ឬ​មាន​ជំងឺ Pierre Robin Syndrome​។ រឿង​ទាំងនេះ​សុទ្ធតែ​អាច​បណ្តាល​ឲ្យ​ស្ទះ​ដល់​ផ្លូវដង្ហើម​បាន​ម្តងម្កាល​ដែរ​នៅពេល​គេ​គេង​ផ្ងា​។​

​អ្វីដែល​គួរ​បារម្ភ​ខ្លាំង​បំផុត​នោះ​គឺថា បើសិនជា​ទារក​ក្អួត​ខណៈពេល​កំពុងតែ​គេង​ផ្ងា គេ​អាច​នឹង​ឆ្លាក់ ឬ​ឈ្លក់​កំអួត​របស់ខ្លួន​បាន​។ ដូច្នេះ​គ្រូពេទ្យ​មួយចំនួន​បាន​ណែនាំ​ឲ្យ​ដាក់​កូន​គេង​ផ្កាប់​ម្តងម្កាល​វិញ​ដើម្បី​ចៀស​ផុតពី​ភាពគ្រោះថ្នាក់​មួយ​នេះ​។​

​ការ​គេង​ចំហៀង​
​វា​គឺជា​រឿង​មួយ​គ្មាន​សុវត្ថិភាព​ឡើយ​ដែល​ដាក់​ឲ្យ​កូន ឬ​ទារក​គេង​ចំហៀង ព្រោះ​វា​អាច​នឹងធ្វើ​ឲ្យ​គេ​ប្រែ​ទៅជា​គេង​ផ្កាប់​វិញ​បាន ដែល​ប្រឈម​កាន់តែ​ខ្ពស់​នឹង SIDS៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com