ពីនេះ ពីនោះ
ប្រយ័ត្ន​ប្រើពាក្យ «​រាជ​» និង «​រាជ្យ​» ច្រឡំ​អត្ថន័យ​គ្នា​!
01, Jul 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
ស​ធា​រណ​ជន​ភាគច្រើន​សរសេរ​ពា​ក្យ «​រាជ​» និង «​រាជ្យ​» ច្រឡំ​អត្ថន័យ​គ្នា ដែល​ពួកគេ​មិន​ច្បាស់​ថា ពាក្យ​មួយណា​ត្រូវ​ប្រើ​ក្នុងន័យ​ណាមួយ​ឡើយ​។ វចនានុក្រម​ខ្មែរ​សម្តេច ជួន​ណាត បាន​ពន្យល់​សព្ទ​ទាំងពីរ​នេះ​យ៉ាង​ដូច្នេះ​ថា​៖



​ពាក្យ «​រាជ​» ជា​នាម បើ​ដាក់​រៀង​ពី​ខាងដើម​សព្ទ​ដទៃ ដូចជា​៖ រាជទូត​, រាជធានី​, រាជបុត្រ​, រាជបម្រើ​, រាជប្រកាស ជាដើម​។ បើ​រៀង​ពី​ខាងចុង​សព្ទ​ដទៃ ដូចជា​៖ នាគរាជ​, ប្រទេស​រាជ​, មហារាជ​, អធិរាជ​, ឯករាជ ជាដើម​។​

​រីឯ​ពាក្យ «​រាជ្យ​» ជា​នាម មានន័យថា ភាវៈ​ជា​ព្រះរាជា​; សម្បត្តិ​សម្រាប់​ផែនដី​, ស្រុកទេស​ដែលជា​សម្បត្តិ​របស់​ព្រះរាជា​; ការគ្រប់គ្រង​ផែនដី​។ ឧទាហរណ៍​៖ សោយរាជ្យ​, ដណ្ដើម​រាជ្យ​, ក្សត្រិយ៍​ទ្រង់​រាជ្យ​, ប្រាំ​រាជ្យ​មកហើយ​។​ល​៕


© រក្សាសិទ្ធិដោយ thmeythmey.com