ពីនេះ ពីនោះ
ទទួលស្គាល់ និង​ផ្តល់​តម្លៃ​ស្ត្រី​បម្រើការ​តាម​ផ្ទះ​ផង​!
23, Nov 2018 , 9:42 am        
រូបភាព
ដោយ:
គ្រួសារ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ និង​តាម​តំបន់​ប្រជុំជន​នានា មិនមាន​ពេល​រៀបចំ​កិច្ចការ​ផ្ទះ​របស់ខ្លួន​បាន​ត្រឹមត្រូវ​នោះឡើយ​។ ការងារ​ស្ត្រី​បម្រើ​តាម​ផ្ទះ ជាការ​ងារ​ដែល​គេ​ត្រូវការ​បំផុត ប៉ុន្តែ​វា​ក៏​ជាការ​ងារ​ដែល​គេ​ពិបាក​រកម​នុស្ស​ផងដែរ​។​



​ហេតុអ្វី​បានជា​យើង​មានការ​ពិបាក​រក​ស្ត្រី​បម្រើ​ការងារ​តាម​ផ្ទះ​? ពិតណាស់ ការ​សម្រប​ខ្លួន​ទៅធ្វើ​ការ​នៅ​ក្រុមគ្រួសារ​មួយ​មិនមែនជា​រឿង​ងាយស្រួល​នោះឡើយ ប៉ុន្តែ​ស្ត្រី​ប្រកប​កិច្ចការ​បម្រើការ​តាម​ផ្ទះ ចង់បាន​ការទទួលស្គាល់ និង​ផ្តល់​តម្លៃ​ពី​សង្គម​ខ្លាំងណាស់​។ ស្ត្រី​បម្រើការ​តាម​ផ្ទះ​ជាច្រើន​ត្អូញត្អែរថា ក្រៅពី​កម្រិត​ប្រាក់ខែ​ទាប និង​មិនមាន​គោលការណ៍​តម្លើង​ច្បាស់លាស់ ពួកគេ​ក៏​តែងតែ​ទទួលរង​នូវ​ការ​មើលងាយ មើលថោក​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com