ពីនេះ ពីនោះ
«​ស៊ីម៉ងត៍​» ជា​ពាក្យ​កម្ចី​ពី​ភាសា​បារាំង
02, Jul 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត «​ស៊ីម៉ងត៍​» ជា​ពាក្យ​កម្ចី​ពី​ភាសា​បារាំង (Ciment) ។ ពាក្យ​នេះ​ជា​នាមសព្ទ មានន័យថា កំបោរ​វិសេស កាលណា​សើម​ឬ​ទទឹក​ឆាប់​រឹង មាន​អាការ​ជា​ថ្ម​សាច់​រឹង ។ ស៊ីម៉ង​អារ​ម៉េ ( បារ​. Ciment armé ) បាយអ​លាយ​ផ្សំ​ដោយ​ស៊ីម៉ងត៍​, ខ្សាច់​, ក្រួស​, ដែក ។



ចាក់​ស៊ីម៉ងត៍​អា​ម៉េ (​ហៅថា បេតុង ឬ បេតុង​អា​ម៉េ ក៏បាន​; បារ​. Béton ឬ Béton armé ។ ឧទាហរណ៍​៖ ផ្ទះ​ចាក់​បេតុង ឬ ផ្ទះ​បេតុងអារម៉េ )៕


© រក្សាសិទ្ធិដោយ thmeythmey.com