កីឡាជាតិ
ពីនេះ ពីនោះ
ពាន KBZ៖ U22 កម្ពុជា បន្តចាញ់ U22 ហុងកុង ១-០
× U22 កម្ពុជា បានបន្តចាញ់ U22 ហុងកុង ១-០ ក្នុងការប្រកួតដណ្តើមពានរង្វាន់ KBZ នៅកីឡដ្ឋាន Thuwunna ក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា នារសៀលថ្ងៃអាទិត្យ ទី២ ខែកក្កដា នេះ។
ខ្សែបម្រើ Lam Jordan Lok Kan គឺជាអ្នកនាំជ័យជម្នះដល់ U22 ហុងកុង តាមរយៈការស៊ុតបាល់បញ្ចូលទីនៅនាទី២១ ។ លទ្ធផលនេះ បង្ហាញ U22 កម្ពុជា ចាញ់ការប្រកួតទាំង៣លើកក្នុងការប្រកួតដណ្តើមពានរង្វាន់ KBZ ដោយបើកឆាកចាញ់ម្ចាស់ផ្ទះមីយ៉ាន់ម៉ា ៤-១ ហើយបន្តចាញ់ក្រុម Universiade ជប៉ុន ៥-១ ។
ជម្រើស១១នាក់ដំបូង U22 កម្ពុជា៖ កែវ សុខសិលា (អ្នកចាំទី), នេន សុធារដ្ឋ, នួន បូរី, ឆុំ ពិសា, ប្រាក់ ធីវ៉ា, សារី ម៉ាត់ណូរ៉ូទីន, ជួន ចាន់ចាវ, ណុប តុលា, ច្រឹង ពលរដ្ឋ (ប្រធានក្រុម), សឿត បារាំង, ស៊ិន កក្កដា៕
© រក្សាសិទ្ធិដោយ thmeythmey.com