ជាតិ
ពីនេះ ពីនោះ
អ្វី​ទៅជា «​ចំ​ហាក​» និង «​ចំ​ហាក​កម្លាំង​រំភាយ​រស្មី​»?
03, Jul 2017 , 9:00 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ពាក្យ​  «​ចំ​ហាក​» និង «​ចំ​ហាក​កម្លាំង​រំភាយ​រស្មី​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​



«​ចំ​ហាក​» (Scenario) សេចក្តីអធិប្បាយ​ដ៏​សាមញ្ញ​និង​ដែល​គួរឱ្យ​ជឿជាក់​បាន ថា​តើ នាពេល​អនាគត​ប្រហែល​វា​អាច​នឹង​កើតឡើង​យ៉ាងដូចម្តេច ដោយ​ផ្អែកលើ​ភាព​ប្រទាក់​គ្នា​និង​សង្គតិភាព​ផ្ទៃក្នុង​នៃ​ការ​សន្មត​ពី​កម្លាំង​ជំរុញ​និង​ទំនាក់ទំនង​សំខាន់ៗ​។ ចំ​ហាក​(Scenario) អាច​កើតចេញពី​ការ​ព្យាករ ប៉ុន្តែ​ជា​ញឹកញាប់​ច្រើនតែ​ផ្អែកលើ​ព័ត៌មាន​បន្ថែម​ពី​ប្រភព​ដទៃទៀត ហើយ​ជួនកាល​រួមផ្សំ​នឹង​ការពណ៌នា​សាច់រឿង​។​

​ចំណែកឯ «​ចំ​ហាក​កម្លាំង​រំភាយ​រស្មី​» (Radiative forcing scenario) ការឱ្យ​សញ្ញា​ដែល​គួរឱ្យ​ជឿជាក់​នៃ​ការកើតមាន​នាពេល​អនាគត​នៃ​កម្លាំង​រំភាយ​រស្មី​ដែល​ពាក់ព័ន្ធ ដូច​ក្នុងករណី​មានការ​ប្រែប្រួល​សមាសភាព​នៅក្នុង​បរិយាកាស ឬ​ការប្រែប្រួល​ការប្រើប្រាស់​ដី ឬ​កត្តា​ខាងក្រៅ ដូចជា ភាពខុសគ្នា​នៃ​សកម្មភាព​ពន្លឺព្រះអាទិត្យ​។ ចំ​ហាក​កម្លាំង​រំភាយ​រស្មី​អាច​យកទៅ​ប្រើប្រាស់​ជា​ធាតុ​ចូល​សម្រាប់​ម៉ូ​ដែល​អាកាសធាតុ សាមញ្ញ​ដើម្បី​គណនា​ការ​ព្យាករ​អាកាសធាតុ​។​

ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕



Tag:
 Lexicon of Climate Change
© រក្សាសិទ្ធិដោយ thmeythmey.com