ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កោសិកា​មហារីក​ទំនងជា​ឆាប់​ងាប់​នៅពេល​អ្នក​ញ៉ាំ​អាហារ​ទាំងនេះ​ច្រើន​
04, Jul 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​នៅពេល​រាងកាយ​មនុស្ស​យើង​ត្រូវបាន​បង្កើតឡើង សរសៃឈាម​ក៏​កើតមាន​តាម​ដែរ​។ ប៉ុន្តែ​សកម្មភាព​បង្កើត​សរសៃឈាម​នេះ​មិនបាន​ឈប់​ឡើយ​ទោះបីជា​យើង​កើតចេញពី​ពោះ​ម្តាយ​ហើយក៏​ដោយ​។ ជាមួយគ្នានេះដែរ ការ​កើតជា​សរសៃឈាម​នឹង​កើតឡើង​ម្តងទៀត​នៅពេលដែល​ស្បែគ​មាន​របួស សរសៃឈាម​ដាច់ដោច ដូច្នេះ​សរសៃឈាម​នឹង​កើតឡើង​ថែមទៀត​ដើម្បី​ជួសជុល​នូវ​អ្វីដែល​ខូចខាត​។​



​ក្នុងករណី​ដែល​រឿងនេះ​កើតឡើង​ជា​ញឹកញាប់ វា​ពិតជា​ងាយ​ធ្វើ​ឲ្យ​មហារីក​រាលដាល​ចូលក្នុង​ខ្លួន​ដែរ​។ ជាពិសេស​ជំរុញ​ដល់​ការលូតលាស់​កោសិកា​ច្រើន​ទៅៗ​ជាមួយគ្នា​នឹង​ការកើត​សរសៃឈាម​ថ្មីៗ​ជាមួយគ្នា​។​

​យ៉ាងណាមិញ សម្រាប់​អាហារ​ខាងក្រោម​នេះ​ត្រូវបាន​គេ​រកឃើញថា មាន​សារធាតុ​ប្រឆាំងនឹង​ការ​កើតជា​សរសៃឈាម​ចិញ្ចឹម​កោសិកា​មហារីក​។​
1.    ផ្លែ​បឺ​រី​ពណ៌​ខៀវ និង​រ៉ា​ស​បឺ​រី​
2.    កាហ្វេ និង​តែ​បៃតង​
3.    ផ្លែ​ប៉េងប៉ោះ​
4.    សូកូឡា​ខ្មៅ​
5.    រមៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com