កីឡាអន្តរជាតិ
អន្តរជាតិ
Barcelona ទិញ​ខ្សែការពារ​ម្នាក់​ពី​ក្រុម​ក្នុង​ក្របខណ្ឌ​ទី​៣​អង់គ្លេស​?
03, Jul 2017 , 5:15 pm        
រូបភាព
​ក្លិប​យ​ក្យ​របស់​អេ​ស្ប៉ា​ញ FC Barcelona បាន​ទិញ​ខ្សែការពារ​ម្នាក់​ពី​ក្រុម Oldham Athletic នៃ​ក្របខណ្ឌ​ទី​៣ របស់​អង់គ្លេស​។ នេះ​ជា​ព័ត៌មាន​បោកប្រាស់​ក្នុងន័យ​លេងសើច​របស់​អតីត​សមាជិក​ក្រុម Liverpool កីឡាករ Ryan McLaughlin ប៉ុណ្ណោះ ដែល​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម Twitter របស់ខ្លួន​។​



​បើតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ​ផ្លូវការ​របស់ Liverpool ខ្សែការពារ​ក្រុម Oldham Athletic វ័យ ២២​ឆ្នាំ​រូបនេះ បាន​បង្ហោះ​សារ​ខ្លី​មួយ​លើ Twitter របស់ខ្លួន​ថា​៖« សូម​ថ្លែងអំណរគុណ​ចំពោះ​សារ​របស់​អ្នក​ទាំងអស់គ្នា សម្រាប់​ការចាប់ផ្តើម​ជាមួយ​ក្លឹប​ធំ​មួយ​ដូចជា Barcelona​នេះ​។ វា​ជា​កិត្តិយស​ណាស់​»​។ តាម​ពី​វា​ជា​សារ​បោកប្រាស់ និង​កំប្លែង​តែប៉ុណ្ណោះ​។​

​ខ្សែការពារ​សញ្ជាតិ អៀឡង់​ខាងជើង​បានមក​ចូលរួម​ជាមួយ​ហង្ស​ក្រហម​កាលពី​ឆ្នាំ​២០១៤ ហើយ​ត្រូវបាន Barnsley ខ្ចី​ជើង​២​រដូវ​កាល មុនពេល​ទៅ​ចូលរួម​ជាមួយ Oldham នៅ​រដូវ​កាល​មុន​។​

​ក្នុង​ដំណើរ​កំសាន្ត​ទៅកាន់​ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃទី​២ ខែកក្កដា McLaughlin បាន​បង្ហោះ​រូប​មួយ​សន្លឹក​ដោយ​កាន់​អាវ​សម្រាប់​រដូវ​កាល​ថ្មី​របស់​ក្រុម​អ្នកមាន​បុណ្យ​ក្នុង​កីឡដ្ឋាន Nou Camp ហើយ​ថែមទាំង​ថា​រូបគេ​ត្រូវបាន​ចុះហត្ថលេខា​ជាមួយ Barcelona ទៀតផង​។​

​យ៉ាងណាក៏ដោយ​វា​ជា​រឿង​ដ៏​កម្រ​មួយ​សម្រាប់​កីឡាករ​ម្នាក់​ដែល​ហ៊ាន​បង្ហោះ​សារ​បែប​លេងសើច​ដោយ​ប្រកាសថា​ខ្លួន​បាន​ទៅ​ចូលរួម​ជាមួយ​ក្រុម​ផ្សេងទៀត​បែបនេះ​នោះ​៕



Tag:
 បាល់ទាត់​
  Barcelona
  Ryan McLaughlin
© រក្សាសិទ្ធិដោយ thmeythmey.com