ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
នាយ​យ៉ាន សួរ​អ្នកលក់ដូរ​លើ​ចិញ្ចើមផ្លូវ ពី​ការរំដោះ​ចិញ្ចើមផ្លូវ
03, Jul 2017 , 7:39 pm        
រូបភាព
​ការប្រើប្រាស់​ចិញ្ចើមផ្លូវ​ធ្វើ​អាជីវកម្ម ឬ​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន បាន​បង្ក​ផល​លំបាក​យ៉ាងច្រើន​ដល់​ការធ្វើ​ចរាចរណ៍​។ ជនពិការ​ដែល​ជិះរទេះ ច្បាស់​ជា​ពិបាក​ដំណើរ ហើយ​អ្នក​ថ្មើរជើង​ត្រូវ​បង្ខំចិត្ត​ដើរ​នៅលើ​ថ្នល់ ដើម្បី​គេច​ពី​ទំនិញ​ដែ​លក់​លើក​ចិញ្ចើមផ្លូវ​។ អាជីវកម្ម​លើ​ចិញ្ចើមផ្លូវ​នេះ ក៏បង្ក​ឲ្យ​ស្ទះចរាចរណ៍ គ្រោះថ្នាក់​ចរាចរន៍ ខាត​ពេលវេលា ប្រាក់កាស ហើយ​ថែមទាំង​រួមចំណែក​បំពុលបរិយាកាស​ទៀត​។​



​អ្នកស្រី ប្រាក់ សុ​ភ័​ណ្ឌ អាជីវករ​ម្នាក់​ក្នុងចំណោម​អាជីវករ​ដទៃទៀត ដែល​បានដាក់​លក់ទំនិញ​នៅលើ​ចិញ្ចើមផ្លូវ បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ប្រសិនបើ​គាត់​ដាក់​ទំនិញ​លក់​តែ​នៅ​ក្នុងផ្ទះ គាត់​ច្បាស់​ជា​លក់​មិន​ដាច់​ឡើយ ពីព្រោះ​អ្នកលក់​ទំនិញ​លើ​ចិញ្ចើមផ្លូវ​មាន​ច្រើនពេក​។ អាជីវក​រវ័យ​៣២​ឆ្នាំ​រូបនេះ ពន្យល់​ដូច្នេះ​៖ «​យើង​លក់​នៅក្នុង​ខាងក្នុង លក់​អត់​ដាច់​ទេ ទាល់តែ​យកចេញ​មក​ខាងក្រៅ​ទើប​លក់បាន​។ ភ្ញៀវ​អត់​ហ៊ាន​ចូល​ខាងក្នុង​ទេ ព្រោះ​អ្នកលក់​នៅ​ខាងក្រៅ​ច្រើនពេក អីចឹង​យើង​លក់​នៅក្នុង​ផ្ទះ លក់​អត់​បានទេ​»​។​

​ទោះជា​ដឹង​ពី​បញ្ហា​ប្រឈម​ដែល​បណ្តាលមកពី​ការធ្វើ​អាជីវកម្ម​របស់ខ្លួន​ក៏ដោយ អាជីវករ​រូបនេះ មិនអាច​ឈប់​លក់​លើ​កន្លែង​សាធារណៈ​ឡើយ បាន​ត្រឹម​សំណូមពរ​ឲ្យ​អាជីវករ​ផ្សេងទៀត ឈប់​លក់ដូរ​លើ​ចិញ្ចើមផ្លូវ​ប៉ុណ្ណោះ​។​

​សូម​ស្តាប់​បទសម្ភាសន៍ នាយ យ៉ាន ដូចតទៅ​៖







Tag:
 ចិញ្ចើមផ្លូវ​
 ​ បំពុល​
 ​ បរិស្ថាន​
 ​ លក់ដូរ​
© រក្សាសិទ្ធិដោយ thmeythmey.com