ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អូន ព័ន្ធមុនីរ័ត្ន បាន​គោរមងារ​ជា បណ្ឌិតសភា​ចា​រ្យ ដូច​លោក ហង់ ជួន ណា​រ៉ុ​ន​
03, Jul 2017 , 10:30 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ
លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ
ដោយ: ថ្មីៗ
លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ក្លាយជា​សមាជិក​ពេញសិទ្ធិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា មាន​គោរមងារ​ជា​បណ្ឌិតសភា​ចា​រ្យ​។ នេះ​បើតាម​ព្រះរាជក្រឹត្យ​មួយ​ចុះ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ ។​



​តាមពិតទៅ ការតែងតាំង​លោក អូន ព័ន្ធមុនីរ័ត្ន ជា​មា​ជិ​ក​ពេញសិទ្ធិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដែលមាន​គោរមងារ​ជា​បណ្ឌិតសភា​ចា​រ្យ ធ្វើឡើង​ដំណាលគ្នា​នឹង​ការតែងតាំង​លោក ហង់ ជួន ​ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា យ៉ាង​ដូច្នោះ​ដែរ​។​


​ព្រះរាជក្រឹត្យ​ដែល​ឡាយ​ព្រះ​ហត្ថលេខា​កាលពី​ថ្ងៃទី​២៩ ខែមិថុនា លើ​ការតែងតាំង​លោក អូន ព័ន្ធមុនីរ័ត្ន និង​លោក ហង់ ជួន ណា​រ៉ុ​ន ធ្វើឡើង​បន្ទាប់ពី​ព្រះករុណា​ព្រះមហាក្សត្រ បាន​ទ្រង់​យល់​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន​៕

Tag:
 បណ្ឌិតសភាចារ្យ
© រក្សាសិទ្ធិដោយ thmeythmey.com