កីឡាអន្តរជាតិ
អន្តរជាតិ
Terry ទៅ​តស៊ូ​នៅ​ក្របខណ្ឌ​លំដាប់​ទី​ពីរ​ជាមួយ Aston Villa
03, Jul 2017 , 7:01 pm        
រូបភាព
 
John Terry អតីត​ប្រធាន​ក្រុម Chelsea និង​ក្រុម​ជំរើសជាតិ​អង់គ្លេស នឹង​ទៅ​ចូលរួម​ជាមួយ Aston Villa នា​រដូវ​កាល​ក្រោយ​។​


​បើតាម The Guardian ម្ចាស់​ក្លិប​ជនជាតិ​ចិន​លោក Tony Xia បានប្រកាស​នៅលើ​បណ្តាញ​សង្គម Twitter ថា​សូម​ស្វាគមន៍​ការមកដល់​ទីក្រុង Birmingham របស់ John Terry ដើម្បី​ចូលរួម​ជាមួយ Aston Villa នៃ​ក្របខណ្ឌ​ទី​២​អង់គ្លេស Championship នេះ​។​
 
​ខ្សែការពារ​វ័យ​៣៦​ឆ្នាំ បាន​ផុត​កិច្ចសន្យា​ជាមួយ​ម្ចាស់​ជើងឯក Premier League កាលពី​ថ្ងៃទី​៣០ ខែមិថុនា​កន្លងទៅ​។ 
 
Terry ធ្លាប់​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស ៧៨​ដង និង​ក្រុម​តោ​ខៀវ Chelsea រហូតដល់​ទៅ ៧១៧​ប្រកួត ហើយ​ជួយ​ក្រុម​នេះ​ឈ្នះ​ជើងឯក​ពាន​ក្របខណ្ឌ​កំពូល​អង់គ្លេស ៥​សម័យកាល និង UEFA Champion League មួយ​លើក​។​
 
​សម្រាប់ Aston Villa បានបញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី ១៣ នៅ Championship កាលពី​រដូវ​កាល​មុន ប៉ុន្តែ​ក្រុម​របស់លោក Steve Bruce មួយ​នេះ បានដាក់​គោលដៅ​ដើម្បី​ឡើងទៅ​កាន់ Premier League វិញ​នៅរ​ដូ​ល​កាល​ក្រោយ​អោយបាន​៕
 

Tag:
 បាល់ទាត់
  John Terry
© រក្សាសិទ្ធិដោយ thmeythmey.com