គ្រាន់តែ​ដុសធ្មេញ តើ​ត្រូវ​ដុស​ម្តងៗ​យូរ​ប៉ុណ្ណា​ទៅ​?
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
គ្រាន់តែ​ដុសធ្មេញ តើ​ត្រូវ​ដុស​ម្តងៗ​យូរ​ប៉ុណ្ណា​ទៅ​?
04, Jul 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ធម្មតា​ការ​ដុស​សម្អាត​ធ្មេញ​គឺត្រូវធ្វើ​ឡើង​ចំនួន​ពីរដង​ក្នុង​មួយថ្ងៃ​។ ប៉ុន្តែ​បើសិនជា​អ្នក​គិតថា បើសិនជា​ដុសធ្មេញ​ខ្លាំង វា​ជា​វិធី​ធ្វើ​ឲ្យ​អស់​កំទិចកំទី​អាហារ​ក្នុង​មាត់​បាន​ស្អាត​ល្អ​នោះ អ្នក​កំពុងតែ​គិត​ខុស​ហើយ​។ ការ​ដុស​សម្អាត​ធ្មេញ​ខ្លាំងៗ​មានតែ​បង្ក​ទុក្ខទោស​ច្រើនជាង​ផល​ល្អ​។​



​តើ​មាន​អ្វី​កើត​ឡើងទៅ​បើសិនជា​ដុសធ្មេញ​ខ្លាំងៗ​ពេក​?
​តាមពិតទៅ ការ​ដុសធ្មេញ​ខ្លាំងៗ​ពេក វា​អាចធ្វើ​ឲ្យ​ខូចខាត​ដល់​ស្រទាប់​ការពារ​ធ្មេញ និង​ឈឺ​អញ្ចាញធ្មេញ​ទៅវិញ​ទៅ ជាពិសេស​បើសិនជា​អ្នក​ប្រើ​ច្រាស់​ដុសធ្មេញ​ដែល​រឹង​។​

​តើ​គួរ​ដុសធ្មេញ​យូរ​ប៉ុណ្ណា​ទៅ​?
​ចូរ​មិនត្រូវ​ដុស​សម្អាត​ធ្មេញ​យូរ​ជាង​ពីរ​ទៅ​បី​នាទី​ឡើង ហើយក៏​មិនត្រូវ​ដុសធ្មេញ​ច្រើនជាង ២ ទៅ​៣​ដង​ក្នុង​មួយថ្ងៃ​ដែរ​។​

​តើ​គួរ​ដុស​សម្អាត​ធ្មេញ​ដូចម្តេច​ទើប​ត្រឹមត្រូវ​ទៅ​?
​ចូរ​បែងចែក​ធ្មេញ​ជា​បួន​កន្លែង ដោយ​មួយកន្លែងៗ​ចំណាយពេល​សម្អាត​ធ្មេញ​យ៉ាងហោចណាស់ ៣០​វិនាទី​។ ចូរ​ចាំ​ថា មិនត្រូវ​ដុស​ជា​បណ្តោយ​ធ្មេញ​ឡើយ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ខូច​អ​ញ្ចេ​ញ​ធ្មេញ និង​បែក​ធ្មេញ​បាន​។​

​ក្បួន​ប្រើប្រាស់​ច្រាស់​ដុសធ្មេញ​
•    ចូរ​ផ្លាស់ប្តូរ​ច្រាស់​ដុសធ្មេញ​ថ្មី​ជា​រៀងរាល់ខែ​
•    ចូរ​ជ្រើសរើស​ច្រាស់​ណា​ដែល​ទន់ និង​ងាយស្រួល​ដុស​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com