កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូបង្វឹក​ជំរុញ​ឲ្យ Pacquiao ព្យួរ​ស្រោមដៃ​ដោយ​មិនចាំបាច់​ជួប Floyd ឡើយ
04, Jul 2017 , 7:39 pm        
រូបភាព
Manny Pacquiao បាន​ត្រឡប់​មកដល់​ស្រុកកំណើត​វិញ​ហើយ ដោយមាន​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​ក្រុម​យោធា​នៅឯ​ប្រ​លាន​យន្តហោះ ក្រោយ​ចាញ់​អ្នក​ប្រដាល់​អូស្ត្រាលី Jeff Horn​។ ស្របពេល​នឹង​ការមកដល់​នេះ គ្រូបង្វឹក​របស់​ស្តេច​ប្រដាល់​ហ្វីលីពីន​លោក Freddie Roach និយាយថា រូបគេ​គួរ​ដល់ពេល​ចូលនិវត្តន៍​ហើយ​។​



​បើតាម DailyMail ក្រោយ​រង​បរាជ័យ​ក្រោម​ថ្វីដៃ​អ្នក​ប្រដាល់​មិនដែល​ចាញ់ Jeff Horn នា​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់ WBO កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ ពេលនេះ Pacquiao បាន​ត្រឡប់មក​ដល់ទី​ក្រុង General Santos ប្រទេស​ហ្វីលីពីន​វិញ​ហើយ​កាលពី​ថ្ងៃ​ចន្ទ​។ ប៉ុន្តែ​លោក Freddie Roach ដែលជា​គ្រូបង្វឹក​ម្ចាស់​ខ្សែក្រវាត់​៨​ស្ថាប័ន​ជាង​១០​ឆ្នាំ​មកហើយ​នេះ  យល់ឃើញថា​រូបគេ​ដល់ពេល​ព្យូ​រ​ស្រោមដៃ​ទុក ហើយ​។​





​តាមពិត​ទៅមុន​ជំនួប​រវាង Pacquiao-Horn គ្រូបង្វឹក​សញ្ជាតិ​អាមេរិក វ័យ​៥៧​ឆ្នាំ​ធ្លាប់​បង្ហើប​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ទីក្រុង Brisbane ថា Pac-man ចង់​ជួប Floyd Mayweather ម្តងទៀត​ដែរ​។ តែ​លោក​បានលើកឡើង​ដែរ​ថា ប្រសិនបើ​ចង់​ប៉ះ​អ្នក​ប្រដាល់​មិនដែល ចាញ់ របស់ អាមេរិក​ជា​លើក​ទី​២​នោះ ត្រូវ​យកឈ្នះ Horn ជាមុនសិន ហើយ​បើ​ចាញ់​គួរតែ​បញ្ចប់​អាជីព​ជា​អ្នក​ប្រដា​ល់ហើយ​។​



​បរាជ័យ​លើក​នេះ លោក Freddie Roach មើលឃើញថា​អ្នក​ប្រដាល់​អាស៊ី​វ័យ​៣៨​នេះ សក្តិសម​ដល់ពេល​ព្យួរ​ស្រោមដៃ​របស់គេ​ហើយ​៕


Tag:
 ​ប្រដាល់​
  Manny Pacquiao
  Freddie Roach
  ចូលនិវត្តន៍​
© រក្សាសិទ្ធិដោយ thmeythmey.com