កុំ​ចេះតែ​ដើរ​បំពុលសង្គម​!
ពីនេះ ពីនោះ / មិនយល់...!
កុំ​ចេះតែ​ដើរ​បំពុលសង្គម​!
05, Jul 2017 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ


​បទ ពាក្យ​៧
​និពន្ធ​ដោយ ប៉ាកកា​ខ្មៅ​


-​បំផ្លើស​បំភ្លៃ​លៃ​បំភាន់​
​ចង់​អួតខ្លួន​គ្រាន់​ខ្លះ​ប្រឹង​ស្រែក​
​ថែមទាំង​មាន​គ្នា​ចាំ​ជួយ​ចែក​
​ធ្វើ​រឿង​ប្លែកៗ​បំបែក​ខ្មែរ​។​

-​មាន​ខ្លះ​អួត​ច្បាស់​ថា​ជួយ​ជាតិ​
​ការពិត​ប្រឹង​ឆ្លៀត​ជៀត​ជែក​កែ​
​ខ្លះ​ហ៊ាន​ប្រមាថកាតទាន​ម៉ែ​
​ដៀល​ជេរ​ដាក់​ខែ​ដល់​ទាំង​ឪ​។​

-​មាន​ខ្លះ​អួតថា​ផ្តាច់ចំណង​
​ពី​ប្អូន​ឬ​បង​ព្រោះ​មិនត្រូវ​
​ទោះ​ប្តី​ប្រពន្ធ​ក៏​ចែកផ្លូវ​
​ព្រោះតែ​មិនសូវ​យល់​ក្រុម​ខ្លួន​។​

-​បើ​ដូច​ពាក្យ​ថា​គិត​ជាតិ​ខ្លាំង​
​គួរ​ជួយ​ចូក​ចាំង​ជាតិ​ឲ្យ​មួន​
​ដឹងថា​ខ្លួន​ខ្វះ​ស្វះ​រក​ក្បួន​
​យក​ច្បាប់​ដាក់ខ្លួន​ទើប​គ្រាន់បើ​។​

-​ជួយ​ឲ្យ​អ្នកស្រែ​ធ្វើបាន​ស្រូវ​
​មានទឹក​ភ្លើង​ផ្លូវ​ឲ្យ​រាស្ត្រ​ប្រើ​
​ពេទ្យ​សាលា​រៀនមាន​ប្រសើរ​
​កុំ​ចេះតែ​ដើរ​បំពុល​អី​។​

-​ឈប់​បាន​ឈប់​ទៅ​កុំ​នៅ​ទៀត​
​ក្រែង​គ្រោះ​ដល់​ជាតិ​ណា​ប្រុស​ស្រី​
​បើ​ស្មេ​រថា​ខុស​កុំ​ខឹង​អី​
​បញ្ចប់​កាព្យ​ខ្លី​ត្រឹម​នេះឯង​៕


© រក្សាសិទ្ធិដោយ thmeythmey.com