ពីនេះ ពីនោះ
តើ​ពាក្យ «​លំអ​, លំអរ​, លម្អ​, លម្អរ​» មួយណា​ត្រឹមត្រូវ​?
05, Jul 2017 , 6:56 am        
រូបភាព
ដោយ: ថ្មីៗ
សាធារណជន​មួយចំនួន នៅតែ​បន្ត​សរសេរ​ពាក្យ «​លំអ​, លម្អ​, លំអរ​, លម្អរ​» ដោយ​មិនដឹងថា មួយណា​ខុស ឬ​ត្រូវ​នៅឡើយ​ទេ​។ នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ​ដែល​ត្រឹមត្រូវ គឺអាច​សរសេរ​បាន​ពីរ​របៀប​។​



នាមសព្ទ​ទាំងពីរ​របៀប​នោះ គឺ​សរសេរ​ជា «​លំអ​» ឬ «​លម្អ​» ក៏បាន​ដែរ​។ ពាក្យ​នេះ​មានន័យថា សេចក្តី​ល្អ​, ភាវៈ​ល្អ គឺ​បែប​ភាព​, បែបបទ​, លំនាំ​, សណ្ឋាន​, ទ្រង់​, កិរិយា​ដែល​ល្អ​។ លម្អរូប​, ខន្តី​ជា​លំអ​របស់​អ្នកប្រាជ្ញ​៕


© រក្សាសិទ្ធិដោយ thmeythmey.com