កីឡាអន្តរជាតិ
អន្តរជាតិ
Messi អាច​បាន​១​សប្តាហ៍​ជាង​៦៤​ម៉ឺន​ដុល្លារ បើ​ព្រម​បន្ត​នៅ Barca ៤​ឆ្នាំ​ទៀត​
05, Jul 2017 , 5:11 pm        
រូបភាព
Lionel Messi នឹង​ទទួលបាន​ប្រាក់​ឈ្នួល​៥០​ម៉ឺន​ផោន ជាង​៦៤​ម៉ឺន​ដុល្លារ​ក្នុង​មួយអាទិត្យ ប្រសិនបើ​យល់ព្រម​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ Barcelona រយៈពេល​៤​ឆ្នាំ​ទៀត​។​



FC Barcelona រំពឹងថា​នឹង​ប្រកាស​ពី​ការបន្ត​កិច្ចសន្យា​ជាមួយ Messi នៅ​ថ្ងៃ​ពុធ​នេះ ដែល​អាច​កើន​តម្លៃ​ខ្លួន​រហូតដល់ ២៦៤​លាន​ផោន ប្រមាណ​៣៤១​លាន​ដុល្លារ​អាមេរិក ជាមួយនឹង​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​ជាង​៣៣​លាន​ដុល្លារ​។​

​ម្ចាស់​ស្បែកជើង​មាស​នៃ​ក្របខណ្ឌ La Liga របស់​អេ​ស្ប៉ា​ញ​រដូវ​កាល​មុន នឹង​ត្រូ​ផុត​កិច្ចសន្យា​ជាមួយ​ក្រុម​អ្នកមាន​បុណ្យ​នៅ​ខែមិថុនា ឆ្នាំក្រោយ​នេះហើយ​។ ប៉ុន្តែ​នៅពេល​រួប​គេ​ត្រឡប់​ពី​ក្រេបទឹក​ឃ្មុំ​ជាមួយ​ភរិយា​ដែល​ទើប​រៀបការ​កាលពី​សប្តាហ៍​មុន Messi នឹង​ចូលមក​ស៊ី​ញ៉េប​ន្ត​កិច្ចសន្យា​ថ្មី នៅពេល​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​នា​អាទិត្យ​ក្រោយ​។ នេះ​បើតាម​ការផ្សាយ​របស់ DailyMail​។​


                   Messi និងភរិយានាង Antonella Roccuzzo

​កិច្ចសន្យា​ថ្មី​នឹងរ​ក្សាយ​ម្ចាស់​ពាន Ballon d'Or ៥​សម័យកាល​រហូតដល់ ខែមិថុនា ឆ្នាំ​២០២២ ហើយ​អាច​នឹងមាន​ការបន្ថែម​មួយឆ្នាំ​ពីលើ​នេះ​ទៀត​ផងដែរ​ប្រសិនបើ​ភាគី​ទាំងពី​ត្រូវ​រូ​វ​គ្នា​នោះ​។​

​ខ្សែប្រយុទ្ធ​អន្តរជាតិ​អា​ហ្ស​ង់​ទីន វ័យ​៣០​ឆ្នាំនេះ ធ្លាប់មាន​ទំនាក់​ទំ​ង​នៃ​ការផ្ទេ​ទៅកាន់​ក្រុម​ក្នុង​ក្របខណ្ឌ​អង់គ្លេស Manchester City ដែរ​ដោយសារ​មាន​បញ្ហា​បង់ពន្ធ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​កន្លងមក​៕


Tag:
 បាល់ទាត់​
  Lionel Messi
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com