ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក លឺ ឡាយស្រេង ចូលរួម​រំ​ឮ​ក​អ្នកស្លាប់ នៅ​ថ្ងៃ​៥-៦ កក្កដា ជាមួយ​CNRP
06, Jul 2017 , 12:14 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ បានរៀបចំ​ពិធី​រំ​ឮ​ក​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​បាត់បង់​ជីវិត​នៅក្នុង​ព្រឹត្តិការណ៍​ថ្ងៃទី ៥-៦ កក្កដា ឆ្នាំ​១៩៩៧​នៅ​ទីស្នាក់ការ​គណបក្ស​នៅ​ព្រឹក​នេះ​។ ព្រឹត្តិការណ៍​នោះ គឺជា​ការបាញ់ប្រហារ​គ្នា​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ រវាង​កងកម្លាំង​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច និង​កម្លាំង​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​។​

 
​គណបក្ស​សង្គ្រោះ​ជាតិ តែងតែ​រៀបចំ​ពិធី​រំ​ឮ​ក​វិញ្ញាណក្ខន្ធ​នេះ ជា​រៀងរាល់ឆ្នាំ​។ ហើយ​នៅក្នុង​ពិធី​រំ​ឮ​ក​វិញ្ញាណក្ខន្ធ ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គេ​សង្កេតឃើញ​មាន​វត្តមាន​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច គឺ​លោក លឺ ឡាយស្រេង ក៏បាន​ចូលរួម​រំ​ឮ​ក​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​នោះ ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​។ 
 
​ការប៉ះទង្គិច​គ្នា​នៅក្នុង​ព្រឹត្តិការណ៍​ថ្ងៃទី ៥-៦ កក្កដា ឆ្នាំ​១៩៩៧ រវាង​កងកម្លាំង​គាំទ្រ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កងកម្លាំង​សម្ដេចក្រុមព្រះ​នរោត្តម រណ​ឬ​ទ្ធិ កាលណោះ ត្រូវបាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច អះអាងថា កង​យោធា​គណបក្ស​ខ្លួន ជាង​៦០​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ក្នុងនោះ​ក៏មាន លោក ហូ សុ ខ​, ក្រូច យឿ​ម​, ជា ឫទ្ធី​ឈុត​, លោក លី សេងហុង លោក ចៅ សម្បត្តិ លោក ម៉ែន ប៊ុនថន លោក សុខ វីរៈ លោក ថ្លាំ​ង ចាន់​សុវណ្ណារិទ្ធ លោក ហូ​វ សម្បត្តិ និង​លោក សៅ សុផល ជាដើម​៕
 
 
 
 
 

Tag:
 ​លី ឡាយស្រេង​
 ​ហ្វ៊ុនស៊ិនប៉ិច​
 CNRP
© រក្សាសិទ្ធិដោយ thmeythmey.com