ព័ត៌មានជាតិ
ព្រំដែន
ខ្មែរក្រហម
អត្ថបទពាណិជ្ជកម្ម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម
បោះឆ្នោត
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ / មិនយល់..!
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
រថយន្ត
២៥ខេត្ត/រាជធានី
ភ្នំពេញ
បន្ទាយមានជ័យ
បាត់ដំបង
កំពង់ចាម
កំពង់ឆ្នាំង
កំពង់ស្ពឺ
កំពង់ធំ
កំពត
កណ្តាល
កោះកុង
កែប
ក្រចេះ
មណ្ឌលគិរី
ឧត្តរមានជ័យ
ប៉ៃលិន
ព្រះសីហនុ
ព្រះវិហារ
ពោធិ៍សាត់
ព្រៃវែង
រតនគិរី
សៀមរាប
ស្ទឹងត្រែង
ស្វាយរៀង
តាកែវ
ត្បូងឃ្មុំ
វីដេអូ
បទយកការណ៍/សម្ភាស
អចលនទ្រព្យ
Cambodianess
ជាតិ
ថ្ងៃនេះ ជាខួប១១ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក
07, Jul 2019 ,
8:29 am
រូបភាព
សម្តេច សុខ អាន អតីតរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីប្រើពេល៧ឆ្នាំក្នុងការស្នើសុំ រហូតឈានដល់ការចុះបញ្ជីប្រាសាទព្រះវិហារជាផ្លូវការ។ រូបថត AFP
×
ដោយ:
អុឹង ចំរើន (Ung Chamroeun)
ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ នេះ ជាខួប១១ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀត បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។
ព្រះវិហារ ប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។
តាមពិតទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើចុះបញ្ជីប្រាសាទព្រះវិហារ តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០០១ ប៉ុន្តែករណីនេះ បានជួបបញ្ហាស្មុគ្រស្មាញយ៉ាងច្រើន ជាពិសេសការបង្ករឿងពីសំណាក់ភាគីថៃ។ ប៉ុន្តែក្រោយការយកចិត្តទុកពីអង្គការយូណេស្កូ និងភាគីកម្ពុជា ដែលតំណាងដោយ
សម្តេចឧបនាយករដ្ឋមន្ត្រី សុខ អា
ន អតីតរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ទើប៧ឆ្នាំក្រោយមក ប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជីជាផ្លូវការ។
សូមរម្លឹកថា កាលពីថ្ងៃទី ១៥ ខែមិថុនា កន្លងទៅ គឺជា
ខួប ៥៧ ឆ្នាំ
នៃថ្ងៃដែលតុលាការអន្តរជាតិទីក្រុងឡាអេ ប្រទេសហូឡង់ បានសម្រេចប្រគល់ប្រាសាទព្រះវិហារឲ្យមកប្រទេសកម្ពុជាគ្រប់គ្រងវិញ ក្រោយពីបារាំងប្រគល់ឲ្យថៃកាន់កាប់។ ប្រាសាទព្រះវិហារបានស្ថិតនៅក្នុងការគ្រប់គ្រងក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាវិញ ដោយសារព្រះរាជសកម្មភាពទាមទារយកប្រាសាទព្រះវិហារពីថៃមកវិញរបស់ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ។
កាលពីថ្ងៃទី ១៥ ខែកក្កដាឆ្នាំមុន រដ្ឋាភិបាលបានរៀបចំព្រឹត្តិការណ៍វប្បធម៌ដ៏ធំមួយនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីអបអរខួប១០ឆ្នាំ និងខួប១ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និង
ប្រាសាទសំបូរព្រៃគុក
ជាសម្បត្តិបេតិកភណ្ឌពិភពលោក៕
Tag:
ប្រាសាទព្រះវិហារ
យូណេស្កូ
បេតិកភណ្ឌពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
លោក Felix ឌឺអ្នកកាសែតវៀតណាមដែលលួចថតកម្ពុជាពេលហ្វឹកហាត់
6 ថ្ងៃ
សម្តេច ហ៊ុន សែន៖ ជារឿងអកុសលដែលលាបពណ៌ និងបន្ទោស កែវ សុខផេង ពេលចាញ់
2 ថ្ងៃ
អបអរសាទរ! កីឡាការិនីតេក្វាន់ដូបីរូបរបស់កម្ពុជាសុទ្ធតែឈានទៅវគ្គផ្តាច់ព្រ័ត្រ
4 ថ្ងៃ
អស្ចារ្យមែន! សៀវម៉ីឈ្នះមេដាយមាសស៊ីហ្គេមលើគូប្រជែងហ្វីលីពីនដូចកាលពី២ឆ្នាំមុន
4 ថ្ងៃ
អស្ចារ្យ! កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា ឈ្នះមេដាយមាសហើយ!
3 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម