English-Français
លោក Blaise Kilian ថា ចង់​ចេះ​ភាសាបរទេស «​ចូរ​កុំ​អៀន​មាត់​!»
07, Jul 2017 , 11:42 am        
រូបភាព
​បច្ចុប្បន្ន លោក Blaise Kilian គឺជា​អ្នកគ្រប់គ្រង​នៅ​ស្ថាប័ន EuroCham ដែល​គេ​ស្គាល់​ថា​ជា​សភាពាណិជ្ជកម្ម​សភាព​អឺរ៉ុប​។ លោក Blaise ជា​ជនជាតិ​បារាំង​ដែល​និយាយ អាន និង​សរសេរ​ភាសា​ខ្មែរ​បាន​យ៉ាង​ស្ទាត់ជំនាញ​។



​សូម​ស្តាប់​បទ​សម្ភាស​រវាង នាយ យ៉ាន និង លោក Blaise Kilian ជា​ភាសា​បារាំង ដែល​រៀបរាប់​អំពី​ប្រវត្តិ​នៃ​ការសិក្សា​ភាសា​របស់លោក Blaise ដូចតទៅ​៖




​តាំងពី​មកដល់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ១៩៩៩ លោក Blaise Kilian មាន​តួនាទី និង​ការងារ​សំខាន់​នៅក្នុង​ស្ថាប័ន​ធំៗ​ទាំង​ក្នុង​វិស័យ​រដ្ឋ និង​ឯកជន​នៅ​កម្ពុជា​។ លោក​ធ្លាប់ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ច្បាប់ និង​សេដ្ឋកិច្ច ធ្លាប់​បម្រើការ​នៅ​អង្គការ​យូណេស្កូ​ប្រចាំ​ប្រទេស​កម្ពុជា និង​ក៏​ធ្លាប់​បម្រើការ​នៅ​ការិយាល័យ​ព័ត៌មាន​នៅ​ស្ថានទូត​បារាំង​ផងដែរ​។ រស់នៅ និង​បំពេញការងារ​នៅ​កម្ពុជា​រយៈពេល​១៨​ឆ្នាំ​មកនេះ បានអនុញ្ញាត​ឲ្យ​លោក Blaise បង្កើន​ចំណេះដឹង​ផ្នែក​ភាសា​ខ្មែរ ដែល​លោក​មាន​ទុន​បន្តិចបន្តួច​រួចមក​ហើយ​តាំងពី​លោក​រស់នៅ​ប្រទេស​បារាំង​។​

​បើតាម​ការរៀបរាប់រ​ប​ស់លោក Blaise នៅក្នុង​បទ​សម្ភាស​នេះ លោក Blaise បាន​ចាប់អារម្មណ៍​ស្រឡាញ់​ប្រទេស​កម្ពុជា និង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ជាខ្លាំង​។ ក្តី​ស្រឡាញ់​នេះ បូករួម​ទាំង​ការ​ស្គាល់​មិត្តភក្តិ​ជាច្រើន​ជា​ជនជាតិខ្មែរ​ដែលជា​ជនភៀសខ្លួន​នោះ វា​ជា​ចំ​នុ​ចាប់ផ្តើម​នៃ​ការនិយាយ​ភាសា​ខ្មែរ​របស់ លោក Blaise៕




© រក្សាសិទ្ធិដោយ thmeythmey.com