កីឡាអន្តរជាតិ
អន្តរជាតិ
Hamilton ទទួលយកការសុំទោសពី Vettel ក្រោយប៉ះទង្គិចគ្នានៅ បាគូ
× Lewis Hamilton អ្នកប្រណាំងរថយន្ត Formular One បាននិយាយថារូបគេនៅតែមាន "ការគោរពយ៉ាងជ្រាលជ្រៅ" ចំពោះគូប្រជែង Sebastian Vettel បន្ទាប់ពីទទួលយកការសុំទោសជាសាធារណៈពីអ្នកបើកបរសញ្ជាតិអាល្លឺម៉ង កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯប្រទេសអូទ្រីសមុនការប្រកួតទីលានទី៩ Austrian Grand Prix ចុងសប្តាហិ៍នេះ អ្នកប្រណាំង F1 សញ្ជាតិអង់គ្លេស បានឡើកឡើងពីជម្លោះរវាងរូបគេ នឹង Vettel កាលពីប្រណាំងនៅទីលាន Azerbaijan Grand Prix កាលពីថ្ងៃទី២៥ ខែមិថុនា ទីក្រុង បាគូ ប្រទេសអាស៊ែបៃហ្សង់។ កាលនោះ Vettel បានបើកប៉ះឡាន Hamilton ពីក្រោយ និងបង្ហាញកាយវិការមិនសមរម្យទៀតផង។
តែយ៉ាងក៏ដោយម្ចាស់ជើងឯក F1 ៣សម័យកាលវ័យ៣២ឆ្នាំ មិនមានការគុំគួនទៅលើអ្នកប្រណាំងដែលបើកបរឲ្យក្រុម Ferrari នោះឡើយ ដោយបញ្ជាក់ថា៖«ខ្ញុំនៅតែគោរពគាត់ក្នុងនាមជាកីឡាករដូចគ្នា ហើយនឹងបន្តប្រណាំងប្រជែងជាមួយគាត់ពេញមួយរដូវកាលនេះ។
Hamilton ដែលប្រណាំងឲ្យក្រុម Mercedes បន្ថែមថា អ្នកប្រណាំងវ័យ៣០ឆ្នាំ Vettel នេះបានផ្ញើសារសុំទោសខ្លួប ហើយរូបគេក៏បានទទួលយកការសុំទោសនេះដែរ។
ការប្រណាំងរថយន្ត Formular One រដូវកាល២០១៧ បានឈានដល់ការប្រណាំងលើកទី៩ហើយ ដែលត្រូធ្វើឡើងនៅប្រទេសអូទ្រីស លើទីលាន Austrian Grand Prix ចុងសប្តាហិ៍នេះ។
លទ្ធផលការប្រកួតកន្លងមក Vettel ដែលបើកបរឲ្យក្រុម Ferrari មានពិន្ទុនាំមុខគេបណ្តោះអាសន្ន ១៥៣ពិន្ទុ Hamilton ស្ថិតនៅលេខពីរមាន ១៣៩ពិន្ទុ និងលេខបី Valtteri Bottas មាន ១១១ពិន្ទុ៕
Tag:
ប្រណាំងរថយន្ត
Formular One
Lewis Hamilton
Sebastian Vettel
© រក្សាសិទ្ធិដោយ thmeythmey.com