បទយកការណ៍ / បទសម្ភាសន៍
ក្រុម​អ្នកជំនាញ​នឹង​ទុក​គំនរ​ថ្ម​នៅ​សាល​របាំ ដើម្បី​បង្ហាញ​ដល់​ភ្ញៀវទេសចរ​ពី​ការជួសជុល និង​មិនទាន់​ជួសជុល​
08, Jul 2017 , 10:59 am        
រូបភាព
 
​សៀមរាប​៖ សាល​របាំ គឺ​ស្ថិត​ប៉ែក​ខាងកើត​នៅក្នុង​បរិវេណ​នៃ​ប្រាសាទតាព្រហ្ម​។ សាល​នេះ កំពុង​ជួសជុល​ក្នុងដំណាក់កាល​ទី​២ ដែល​ដំណាក់កាល​ទីមួយ​ចាប់ផ្តើម​ពី​ឆ្នាំ​២០១០​មក ដោយ​ជួសជុល​នៃ​ផ្នែក​ខាងជើង ដោយ​បញ្ចប់​គម្រោង​នៅ​ឆ្នាំ​២០១៥​។ ដំណាក់​ទី​ពីរ ក្រុមការងារ​បាន​បន្ត​ជួសជុល​ត​ភ្ជាប់​ពី​ផ្នែក​ខាងជើង មក​ផ្នែក​កណ្តាល ដែល​គម្រោង​គ្រោង នឹង​បញ្ចប់​នៅ​២​ឆ្នាំ​បន្ទាប់ ក្រោយ​ដំណើរការ​ពី​ខែវិច្ឆិកា ឆ្នាំ​២០១៦​មក​។​

​លោក ចាន់ ឡាយ អ្នកគ្រប់គ្រង​ការដ្ឋាន​ជួសជុល​សាល​របាំ បាន​បញ្ជាក់ថា នេះ​ជា​គម្រោង សហប្រតិបត្តិការ​ឥណ្ឌា​-​កម្ពុជា ដើម្បី​អភិរក្ស និង​ជួសជុល​ប្រាសាទតាព្រហ្ម​។ គម្រោង​នេះ​ប្រើប្រាស់​កម្មករ​ចំនួន ១១៨​នាក់ ដោយ​ក្នុងនោះ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជូន​កម្មករ​ចំនួន ២៥​នាក់ សម្រាប់​ការងារ​សហប្រតិបត្តិកា​រ​នេះ​ផងដែរ​។​
 
​តាម​ការរៀប​រាប់រប​ស់លោក ចាន់ ឡាយ សាល​របាំ  ពីមុន​គ្រាន់តែ​ជា​គំនរ​ថ្ម​តែប៉ុណ្ណោះ​។ ដំបូល​នៃ​សាល​នេះ ជ្រុះ​ធ្លាក់​ស្ទើរ​ទាំងស្រុង ចំណែក​សសរ​ដួល​រាប​ដល់​ដី​គ្មាន​សល់​។ ក្រុមការងារ​ជួសជុល​បានចាប់ផ្តើម​រើ​ថ្ម​ចេញ និង​បង់​លេខ ដើម្បី​ងាយស្រួល​ក្នុង​ការរៀប និង​ជួសជុល​ឡើងវិញ​។ ក្រុម​អ្នកជំនាញ​សម្រេច​ទុក​ផ្នែក​ខាងត្បូង​នៃ​សាល​របាំ ដោយ​ពុំ​មានការ​រើ​ថ្ម​ជួសជុល​ឡើយ ដើម្បី​បង្ហាញ​ដល់​ភ្ញៀវទេសចរ ពី​ស្ថានភាព​មុន និង​ក្រោយពេល​ជួសជុល​៕
 
​ព័ត៌មាន​លម្អិត​ពី​បញ្ហា​នេះ សូម​ស្តាប់​បទ​សម្ភាស​ខ្លី​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ចាន់ ឡាយ ដូចតទៅ​













Tag:
 សាល​របាំ​
  ប្រាសាទតាព្រហ្ម
© រក្សាសិទ្ធិដោយ thmeythmey.com