កីឡាជាតិ
ស៊ី​ហ្គេម​លើក​ទី​២៩​៖ ក្រុមបាល់ទាត់​បុរស​ក​ម្ពុ​ជា ប៉ះ​ក្រុម​ខ្លាំង ថៃ វៀតណាម ហ្វីលីពីន និង​ឥណ្ឌូណេស៊ី​
08, Jul 2017 , 12:25 pm        
រូបភាព
​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ក្រោម​អាយុ ២២​ឆ្នាំ (U22) ផ្នែក​បុរស ស្ថិតនៅ​ពូ​ល B មាន​៦​ក្រុម ត្រូវ​ជួប​ក្រុម​ខ្លាំង ថៃ វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន និង​ទី​ម័​រ​ខាងកើត នា​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ ដែល​ម៉ាឡេស៊ី​ធ្វើជា​ម្ចាស់ផ្ទះ​។ វិ​ញ្ជា​សា​បាល់ទាត់​បុរស​នេះ ចែកចេញជា​ពីរ​ពូ​ល ដោយ​ពូ​ល A មាន​៥​ក្រុម ដូចជា​ម្ចាស់ផ្ទះ មេ​ឡេ​ស៊ី មី​យ៉ាន់​ម៉ា សិង្ហ​បុរី ប្រ៊ុយណេ និង ឡាវ​។



ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​អាស៊ាន​លើក​ទី​២៩ នឹងធ្វើ​ពិធី​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៩​ខែសីហា នាទី​ក្រុង​គូ​ឡា​ឡាំ​ពួ​ប្រទេស​ម៉ាឡេស៊ី និង​បិទ​បញ្ចប់​វិញ​នៅ​ថ្ងៃទី​៣១​សីហា ប៉ុន្តែ​ត្រូវបាន​ផ្លាស់ប្តូរ​កាលវិភាគ​មក​បិទ​ថ្ងៃទី​៣០​សីហា​វិញ ដោយសារ​ជាន់​ថ្ងៃ​គ្នា​ជាមួយនឹង​កម្មវិធី​បុណ្យ​សាសនា​អ៊ីស្លាម Hari Raya Haji​។៕



Tag:
 ស៊ី​ហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com