ពីនេះ ពីនោះ
អ្វី​ទៅជា «​កសិកម្មអតិផល​» និង «​កសិកម្មយថាផល​»?
10, Jul 2017 , 9:12 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​កសិកម្មអតិផល​» និង «​កសិកម្មយថាផល​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​



«​កសិកម្មអតិផល​» (Intensive Agriculture) ប្រព័ន្ធ​កសិកម្ម​ដែល​ផ្តល់​ផលិតភាព​ខ្ពស់​ក្នុង​ផ្ទៃក្រឡា​មួយ​ឯក​តា​។ ជា​ញឹកញាប់ ប្រព័ន្ធ​ប្រពលវប្បកម្ម​កសិកម្ម​ត្រូវការ​ធនធាន​ចូល​ខ្ពស់ ដែល​ពឹង​ផ្អែកលើ​គ្រឿងយន្ត ជី និង​សារធាតុ​គីមីកសិកម្ម​។​

​ចំណែក​ពាក្យ «​កសិកម្មយថាផល​» (Extensive agriculture or Extensive farming) ការដាំដុះ​ឬ​ការចិញ្ចឹម​សត្វ ដែល​ប្រើ​ទុន​និង​ពលកម្ម​តិច ហើយ​ទទួលបាន​ផល​តាម​លក្ខខណ្ឌ​ធម្មជាតិ​។​
​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕



Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com