រថយន្ត
អត្ថបទពាណិជ្ជកម្ម
រថយន្ដ Jaguar F-Pace កាន់តែ​ពិសេស​ដាច់​គេ​ជា​រថយន្ដ​បែប SUV ស្ព័​រ​ដំបូង​គេ​
10, Jul 2017 , 9:51 am        
រូបភាព
លោកអ្នក នឹងមាន​អារម្មណ៍​កាន់តែ​អស្ចារ្យ​ជាមួយ​រថយន្ត Jaguar F-PACE រាល់ពេល​បើកបរ​ដោយសារតែ​វា​បាន​ច្របាច់​បញ្ចូល​គ្នា​នូវ​បច្ចេកវិទ្យា​រថយន្ត​ស្ព័​រ Jaguar F-TYPE ដែល​ធ្វើ​ឲ្យ​វា​មាន​សមត្ថ​ភាពខ្លាំង ជាមួយនឹង​ល្បឿន​អតិបរិមា​របស់​វា ២០៧​គ​/​ម ហើយ​បង្កើនល្បឿន​ពី ០​ទៅ​១០០ គ​/​ម ត្រឹមតែ​រយៈពេល​៥​ទៅ​៦​វិនាទី​ប៉ុណ្ណោះ​។ រថយន្ត​ម៉ូ​ដែល​នេះ មាន​ផ្ទៃ​ខាងក្នុង​ធំ​ទូលាយ និង ផ្ទៃ​ខាងក្រោយ​មាន​ទំហំ​ដល់ ៦៥០ លីត្រ​សម្រាប់​ដាក់​សំភារៈ​បាន​យ៉ាង​ទូលាយ​។​

​រថយន្ត Jaguar F-PACE គឺជា​រថយន្ត​ដែល​តួខ្លួន​របស់​វា​ផលិតឡើង​ពី​លោហៈធាតុ​ដែល​គេ​សម្រាប់​ផលិត​តួ​យន្តហោះ​ហៅថា​អាលុយមីញ៉ូម​ដែល​វា​មាន​ភាពស្វិត​ធុន​នឹង​សំពាធ​។ ប្រព​ន្ធ័​ម៉ាស៊ីនរថយន្ត Jaguar F-PACE ដំណើរការ​ដោយ​ប្រព​ន្ធ័​សាំង ៣.០L និង​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន​ដូចជា ប្រព​ន្ធ័​ព័ត៌មាន​កម្សាន្ត​ទំនើប InControl Touch Pro អម​ជាមួយ​អេក្រង់​ទំហំ ១០.២ អ៊ីង អ្នក​អាច​ភ្ជាប់ Wi-Fi hotspot បាន​រហូតដល់​ទៅ​៨​គ្រឿង អមដោយ​បន្ទះ​អេក្រង់​ឡាស៊ែរ​សម្រាប់​បង្ហាញ​ទិសដៅ​ជា​រូប 3D នៅលើ​កញ្ចក់​ផ្នែក​ខាងមុខ​អ្នកបើកបរ​។ Activity Key គឺជា​សោរ​ឆ្លាត​វៃ​មិន​ជ្រាប​ទឹក ដែល​អាចអោយ​អ្នក​ពាក់​ជាប់​កដៃ​របស់​អ្នក​រាល់ពេល​អ្នក​ហាត់​កីឡា រឺ ហែល​ទឹក​ដោយ​លោកអ្នក​អាច​ទុក​សោរ Original នៅក្នុង​រថយន្ត​ដោយ​សុវត្ថិភាព​។​



​គួរ​បញ្ចាក់​ផងដែរ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធ​ចែកចាយ​ផ្តាច់មុខ​រថយន្ត Jaguar Land Rover បាន​នាំចូល​រថយន្ត​ជំនាន់​ថ្មី​របស់ Jaguar ប្រភេទ​គ្រួសារ​(SUV)​គឺ Jaguar F-PACE ទំនើប​គ្មាន​គូ​ប្រៀប​ដែល​ឈ្នះ​ពានរង្វាន់​ពីរ​ផ្ទួនៗ​គ្នា (World Car Design of the Year and World Car of the Year) ក្នុង​ឆ្នាំ​២០១៧​នេះ បានមក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​។​





​ព័ត៌មាន​លម្អិត​ពី​រថយន្ត​ប្រណីត Jaguar និង Land Rover មាននៅ​មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​
​សូម​ទំនាក់ទំនង​៖  023 888-811 / 070 999-111
​គេហទំព័រ ផ្លូវការ​៖
www.jaguarcambodia.com
​ទំព័រ Facebook ផ្លូវការ​៖
Jaguar Cambodia
​ទំព័រ Instagram ផ្លូវការ​៖
@JaguarCambodia

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com