ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
លោក នេត សាវឿន ពន្យល់ពីមូលហេតុនៃការដោះដូរតំណែងស្នងការខេត្តសៀមរាប
10, Jul 2017 ,
11:21 am
រូបភាព
លោក នេត សាវឿន នាពិធីផ្ទេរតំណែងស្នងការខេត្តសៀមរាប
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ពិធីប្រកាសផ្ទេរភារកិច្ចស្នងការខេត្តសៀមរាបថ្មី ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ កក្កដា។ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអះអាងថា ការផ្លាស់ប្តូរលោក ហ៊ូ វ៉ាន់នី ដែលទើបកាន់តំណែងស្នងការខេត្តបានជាង២ខែ និងដាក់ជំនួសដោយលោក ទិត្យ ណារ៉ុង គឺធ្វើឡើងដោយភាពថ្លៃថ្នូរ មិនមែនដោយសារការខុសវិន័យ ដូចការវិភាគនានានោះឡើយ។
លោកអគ្គស្នងការនគរបាលជាតិ បានលើកឡើងថា មានមូលហេតុទើបមានការដោះដូរ តែគ្មានហេតុផលអ្វីដែលលោកចេញមុខមកពន្យល់ពីរឿងនេះទេ។ លោកបញ្ជាក់ថា នេះជាការសម្រេចរបស់ក្រសួងមហាផ្ទៃ ដោយមានសំណូមពរពីរដ្ឋបាលខេត្តសៀមរាប អគ្គស្នងការនគរបាលជាតិ រួមនិងក្រសួងមហាផ្ទៃ។
តាមលោក នេត សាវឿន គោលបំណងសំខាន់នៃការផ្លាស់ប្តូរនេះ គឺជាការប្តូរដើម្បីភាពជឿនលឿន និងឲ្យមានប្រសិទ្ធភាពការងារកាន់តែល្អប្រសើរ។ លោកបញ្ជាក់ទៀតថា នេះជាការផ្លាស់ប្តូរដោយភាពថ្លៃថ្លូរបំផុត។
គួរបញ្ជាក់ថា លោក ហ៊ូ វ៉ាន់នី ស្នងការនគរបាលខេត្តសៀមរាបចាស់ ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍។ ចំណែក លោក ទិត្យ ណារ៉ុង អតីតអធិការក្រុងសៀមរាប ត្រូវបានតែងតាំងជាស្នងការថ្មី៕
សូមស្តាប់ប្រសាសន៍របស់លោក នេត សាវឿន ក្នុងពិធីផ្ទេរតំណែងនៅព្រឹកថ្ងៃទី១០ កក្កដា ឆ្នាំ២០១៧ នៅស្នងការនគរបាលខេត្តសៀមរាប៖
លោក ទិត្យ ណារ៉ុង (ស្តាំ) លោក នេត សាវឿន និងលោក ហ៊ូ វ៉ាន់នី ពេលទទួលតួនាទីថ្មី។ រូបថត៖ អ៊ីសា រ៉ហានី
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ស្នងការខេត្តសៀមរាប
នេត សាវឿន
ហ៊ូ វ៉ាន់នី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម