ជាតិ
លោក នេ​ត សាវឿន ពន្យល់​ពី​មូលហេតុ​នៃ​ការដោះដូរ​តំណែង​ស្នងការ​ខេត្តសៀមរាប​
10, Jul 2017 , 11:21 am        
រូបភាព
លោក នេត សាវឿន នាពិធីផ្ទេរតំណែង​ស្នងការខេត្តសៀមរាប
លោក នេត សាវឿន នាពិធីផ្ទេរតំណែង​ស្នងការខេត្តសៀមរាប
​សៀមរាប​៖ ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ស្នងការ​ខេត្តសៀមរាប​ថ្មី ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១០ កក្កដា​។ លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​អះអាងថា ការផ្លាស់ប្តូ​រលោក ហ៊ូ វ៉ាន់​នី ដែល​ទើប​កាន់តំណែង​ស្នងការ​ខេត្ត​បាន​ជាង​២​ខែ និង​ដាក់ជំនួស​ដោយ​លោក ទិ​ត្យ ណា​រ៉ុង គឺធ្វើឡើង​ដោយ​ភាពថ្លៃថ្នូរ មិនមែន​ដោយសារ​ការខុស​វិន័យ ដូច​ការវិភាគ​នានា​នោះឡើយ​។​



​លោក​អគ្គស្នងការ​នគ​របាល​ជាតិ បាន​លើកឡើងថា មាន​មូលហេតុ​ទើប​មានការ​ដោះដូរ តែ​គ្មាន​ហេតុផល​អ្វីដែល​លោក​ចេញមុខ​មក​ពន្យល់​ពី​រឿងនេះ​ទេ​។ លោក​បញ្ជាក់ថា នេះ​ជាការ​សម្រេច​របស់​ក្រសួងមហាផ្ទៃ ដោយមាន​សំណូមពរ​ពី​រដ្ឋបាល​ខេត្តសៀមរាប អគ្គស្នងការ​នគរបាល​ជាតិ រួម​និង​ក្រសួងមហាផ្ទៃ​។​



​តាម​លោក នេ​ត សាវឿន គោលបំណង​សំខាន់​នៃ​ការផ្លាស់ប្តូរ​នេះ គឺជា​ការប្តូរ​ដើម្បី​ភាពជឿនលឿន និង​ឲ្យ​មាន​ប្រសិទ្ធភាព​ការងារ​កាន់តែ​ល្អប្រសើរ​។ លោក​បញ្ជាក់ទៀតថា នេះ​ជាការ​ផ្លាស់ប្តូរ​ដោយ​ភាព​ថ្លៃ​ថ្លូ​រ​បំផុត​។​

​គួរ​បញ្ជាក់ថា លោក ហ៊ូ វ៉ាន់​នី ស្នងការ​នគរបាល​ខេត្តសៀមរាប​ចាស់ ត្រូវបានតែងតាំង​ជា​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ទេសចរណ៍​។ ចំណែក​ លោក ទិ​ត្យ ណា​រ៉ុង អតីត​អធិការ​ក្រុង​សៀមរាប ត្រូវបានតែងតាំង​ជា​ស្នងការ​ថ្មី​៕



​សូម​ស្តាប់​ប្រសាសន៍​របស់លោក នេ​ត សាវឿន ក្នុង​ពិធី​ផ្ទេរតំណែង​នៅ​ព្រឹក​ថ្ងៃទី​១០ កក្កដា ឆ្នាំ​២០១៧ នៅ​ស្នងការ​នគរបាល​ខេត្តសៀមរាប​៖





លោក ទិត្យ ណារ៉ុង (​ស្តាំ) លោក នេត សាវឿន និងលោក ហ៊ូ វ៉ាន់នី ពេលទទួលតួនាទីថ្មី។ រូបថត៖ អ៊ីសា រ៉ហានី


Tag:
 ស្នងការ​ខេត្តសៀមរាប​
  នេ​ត សាវឿន​
  ហ៊ូ វ៉ាន់​នី​
© រក្សាសិទ្ធិដោយ thmeythmey.com